កីឡាអន្តរជាតិ
អន្តរជាតិ
Big Sam បាត់បង់​តំណែង​ជា​អ្នកចាត់ការ​ជម្រើសជាតិ​អង់គ្លេស ក្រោយ​ដឹកនាំ​បានតែ ៦៧​ថ្ងៃ​
28, Sep 2016 , 11:06 am        
រូបភាព
​លោក Sam Allardyce ហៅ Big Sam បាន​ចាក​ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ហើយ បន្ទាប់ពី​ដឹកនាំ​បានតែ ៦៧ ថ្ងៃ​។​


 
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស ហៅ​កាត់​ថា FA បានបញ្ចប់​តំណែង លោក Sam Allardyce ជា​ផ្លូវការ​ហើយ ក្រោយ​រកឃើញថា​បាន​ប្រើ​តួនាទី​ខុស​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ ៤​សែន​ផោន ប្រហែល​ជាង​៥​សែន​ដុល្លារ​អាមេរិក និង​ផ្តល់​ដំបូន្មាន​ពី​របៀប​ផ្ទេរ​កីឡាករ​។ 
 
​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​វ័យ ៦១​ឆ្នាំ​រូបនេះ បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ប្រកួត​ជា​ផ្លូវការ​បានតែ​មួយ​ប្រកួត​ប៉ុណ្ណោះ ក្រោយ​ចាក​ចេញពី Sunderland ដើម្បី​មក​ជំនួស​តំណែង​លោក Roy Hodson កាលពី​ខែកក្កដា​នោះ​។​
 
​ក្រោយ​បញ្ឈប់​ពី​តំណែង អតីត​អ្នកចាត់ការ​ក្រុម West Ham នេះ​បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ពេញ​ម៉ោង​ខ្លី​បំផុត និង​ឈ្នះ​១០០​ភាគរយ​ក្រោយ​ដឹកនាំ​១​ប្រកួត ឈ្នះ​១​ប្រកួត​៕



Tag:
 FA
 
© រក្សាសិទ្ធិដោយ thmeythmey.com