ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ប្រកួតបាល់ទាត់អន្តរជាតិតែ៩០នាទី ប៉ុន្តែត្រូវប្រើពេល៣ថ្ងៃដើម្បីសម្អាតសំរាមនៅស្តាត
17, Oct 2016 ,
2:16 pm
រូបភាព
×
ដោយ:
នៅពេលមានការប្រកួតលក្ខណៈអន្តរជាតិធំៗ នៅពហុកីឡដ្ឋានជាតិម្តងៗ មានអ្នកគាំទ្រជាតិ និងអន្តរជាតិមកទស្សនាប្រមាណជា៥ម៉ឹននាក់។ មិនត្រឹមតែទស្សនាការប្រកួតប៉ុណ្ណោះទេ អ្នកគាំទ្រទាំងនោះ បានទិញចំណីអាហារ និងភេសជ្ជៈមកញ៉ាំយ៉ាងឆ្ងាញ់ពិសារថែមទៀតផង។ បញ្ហា គឺសំរាមគរដូចភ្នំ ក្រោយការប្រកួតកីឡាបាល់ទាត់ម្តងៗទៀត។
ទោះបីគេសង្កេតឃើញមានអ្នកទស្សនាមួយចំនួនធំ បានយកកាកសំណល់ទៅដាក់ក្នុងធុងសំរាម បន្ទាប់ពីញ៉ាំរួចក៏ដោយ ប៉ុន្តែគេក៏នៅមានអ្នកទស្សនាមួយចំនួនតូច បានចោលពាសវាលពាសកាលផងដែរ។ ក្រោយការប្រកួតម្តងៗ ទីធ្លាពហុកីឡដ្ឋានជាតិទាំងមូល ស្ទើរគ្របដណ្តប់ដោយសំរាម ដែលបានបង្កភាពលំបាក ដល់អ្នកបោសសម្អាតនៅទីនោះ។ គេ ត្រូវប្រើរយៈពេលយូរ ដើម្បីសម្អាតសំរាមទាំងនេះ។
លោក ម៉ុក វ័រ ប្រធានផ្នែកអនាម័យនៅពហុកីឡដ្ឋានជាតិ បានបញ្ជាក់ថា រាល់ពេលមានការប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិនៅពហុកីឡដ្ឋានជាតិម្តងៗ លោក ព្រមទាំងអ្នកបោសសំអាត២៧នាក់ផ្សេងទៀត ត្រូវប្រើរយៈពេល ពី២ ថ្ងៃ ទៅ៣ថ្ងៃ ក្នុងការសម្អាតសំរាមទាំងនោះចេញពីពហុកីឡដ្ឋានជាតិ។ ចំណែកការប្រកួតធម្មតាពួកគាត់ប្រើរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
ទោះបីបច្ចុប្បន្នមានអ្នកបោសសម្អាតដល់ទៅ២៧នាក់ក៏ដោយ ប៉ុន្តែចំនួននេះ ហាក់ដូចជាមិនទាន់ឆ្លើយតប ទៅនឹងតម្រូវការនៅពេលមានការប្រកួតលក្ខណៈអន្តរជាតិម្តងៗនោះឡើយ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ម៉ុក វ័រ បានបញ្ជាក់
ថា ដើម្បីសម្អាតសំរាមឲ្យទាន់ពេល យ៉ាងហោចត្រូវការអ្នកបោសសំអាតយ៉ាងតិចចំនួន៤០នាក់។
លោកប្រធានផ្នែកអនាម័យប្រចាំនៅពហុកីឡដ្ឋានជាតិរូបនេះ បានសង្កេតឃើញថា បញ្ហាប្រឈមរឿងសំរាមនៅពហុកីឡដ្ឋានជាតិបច្ចុប្បន្ននេះ ដោយសារការចោលសំរាមពាសវាលពាសកាល ពីអ្នកគាំទ្រចំនួនតូច។ ម្យ៉ាងទៀតដោយសារធុងសំរាមបច្ចុប្បន្ន នៅមានចំនួនតិច មិនទាន់ឆ្លើយតបទៅនឹងតម្រូវការ។
ជាមួយគ្នានេះ លោក ក៏សង្កេតឃើញផងដែរថា បច្ចុប្បន្នអ្នកគាំទ្រ មានការយល់ដឹងច្រើនពីបញ្ហាសំរាម ពោលគឺពួកគេតែងតែដាក់សំរាមទៅក្នុងធុងសំរាម ម្យ៉ាងវិញទៀតនៅពេលចប់ការប្រកួតពួកគេទាំងនោះបាននាំគ្នាប្រមូលសំរាមដាក់ជាដុំៗទៀតផង។
ទន្ទឹមនឹងនេះ ដើម្បីជួយសម្រួលដល់ការបោសសម្អាត ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការពេលមានការប្រកួតលក្ខណៈអន្តរជាតិម្តងៗ ប្រធានអនាម័យប្រចាំពហុកីឡដ្ឋានជាតិ វ័យ៦៨ឆ្នាំរូបនេះ សំណូមពរដល់អ្នកទស្សនាទាំងអស់ ត្រូវរៀបចំសំរាមឲ្យបានស្អាត ដោយវេចខ្ចប់នៅក្នុងថង់ ឬដាក់ជាគំនរៗ កុំចោលផ្តេសផ្តាស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបោសសម្អាត។ ម្យ៉ាងវិញទៀត លោក ម៉ុក វ័រ ក៏បានផ្តល់ជាគំនិតផងដែរ ដល់ថ្នាក់គ្រប់គ្រងស្តាតថា គួរដាក់ធុងសំរាមបន្ថែម ក្នុងជួរខាងក្រោមនៃពហុកីឡដ្ឋានជាតិ ឬដាក់ធុងសំរាមចល័ត នៅពេលមានការប្រកួតធំៗ។
មិនខុសគ្នាពីលោក ម៉ុក វ័រ នោះទេអ្នកស្រី គឹម ឆៃលីម មកពីខេត្តកំពត ដែលបានក្រោកបោសសម្អាតសំរាមនៅទីនោះ បានរៀបរាប់ថា៖«អត់មានអីទេ ការងារខ្ញុំអ៊ីចឹងខ្ញុំត្រូវតែធ្វើ តែខ្ញុំគ្រាន់សូមសំណូមពរដល់អ្នកទស្សនា ទោះបីមិនបានដាក់សំរាមក្នុងធុងសំរាមក៏ដោយ គ្រាន់តែចងដាក់ក្នុងថង់ជាដុំៗ ដើម្បីបង្កភាពងាយស្រួលដល់ខ្ញុំបោសសម្អាត អស់អីហើយខ្ញុំមានតែប៉ុណ្ណឹង»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពហុកីឡដ្ឋានជាតិ
សំរាម
ម៉ុក វ័រ
គីម ឆៃលីម
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម