អត្ថបទពាណិជ្ជកម្ម
ការបើក​បង្ហាញ​សករាជ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​ថ្មី ឆ្នាំ ២០១៧
21, Oct 2016 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ល្ងាច​ថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០១៦ ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិ​ទ្ទិ​ចែកចាយ ផ្តាច់មុខ ម៉ូតូ​ម៉ាក់ HONDA នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​បាន​បើក​ទំព័រ ថ្មី​មួយទៀត​សម្រាប់​ឧស្សាហកម្ម ម៉ូតូ ដោយ​ធ្វើការ​សម្ពោធ ជា​ផ្លូវការ​នូវ​ម៉ូតូ ម៉ាក់ ហុងដា​ឌ្រី​ម ស៊េរី​ថ្មី ឆ្នាំ ២០១៧ ក្រោម​គោល​គំនិត តារា​រះ​ថ្មី ។

​ហុងដា ឌ្រី​ម ២០១៧ នាំមក​នូវ​លក្ខណៈ ពិសេសៗ​ជាច្រើន​ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​ដែល​ទន្ទឹម​រង់ចាំ​យូរ​មកហើយ​។ ជាមួយនិង​ការ​រចនា​ទំនើប​ចុងក្រោយ ម៉ូតូ​ស៊េរី​ថ្មី​នេះ​មាន​ភ្លើងចង្កៀង​ក្រោយ​រចនា​ម៉ូដ ស័ក្តិសម​ឥតខ្ចោះ កុងតាក់​ភ្លើង​ដែល​ធានា​សុវត្ថិភាព និង​ផ្តល់​ទំនុក​ខ​ចិត្ត​ខ្ពស់ ផ្ទៃ​កុង​ទ័​រ​ទំនើប​ទាន់សម័យ និង​កុងតាក់ ប​ញ្ជេះ​ងាយស្រួល ដែល​ទាំងនេះ​បង្ហាញ​ពី​សករាជ ថ្មី​នៃ​បច្ចេកទេស​ទំនើប​ឈានមុខ​គេ​។

​ម៉ូ​ដែល​នេះ​ត្រូវបាន​រចនា​ឡើង​ប្រៀបបាន​និង​តារា​រះ​ថ្មី​ដោយមាន ស្លាក ក​ពណ៌​ក្រហម​ថ្មី តែម​ត្រូវបាន​រចនា​ឡើង​បែប 3D ផុស​លេចធ្លោ រស់​រវើក ចែងចាំង​ប្រៀប​ដូច កញ្ចុំ Galaxy និង​នាំមក​នូវ​ភាពទាន់សម័យ ជាមួយនិង​ពណ៌​ថ្មី​មួយទៀត​គឺ ពណ៌​មាស​ដែល​យើង​អោយ​ឈ្មោះថា Golden Moon ដែល​ស្ថិតក្នុង​ផលិតកម្ម​មានកំណត់​។​



​បន្ថែម​ពីលើ​លក្ខណៈសម្បត្តិ​ថ្មី​ពិសេសៗ​ខាងលើ ហុងដា​ឌ្រី​ម ស៊េរី​ថ្មី ឆ្នាំ ២០១៧ នៅមាន​គុណប្រយោជន៍​ជាច្រើន​ទៀត​ដែល​នាំមក​នូវ​ផាសុកភាព​និង​ភាពងាយស្រួល​សម្រាប់​ការធ្វើដំណើរ​ដូចជា ម៉ាស៊ីន​ខ្លាំង ការ​សន្សំ​ស​ចៃ​សាំង និង​ភាព​ជាប់​ធន់​លើ​គ្រប់​ស្ថានភាព​ផ្លូវ ដែល​ធ្វើអោយ ហុងដា​ឌ្រី​ម ក្លាយជា​ម៉ូតូ​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ ជាងគេ​បំផុត​នៅលើ​ទីផ្សារ និង​បន្ត​រក្សា​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ​។

​លោក បេន គា​ស្រ៊ី​ថា​ណា​កន ប្រធាន​ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា បាន​មានប្រសាសន៍ថា យើង​កំពុង​នាំ​អតិថិជន​ទៅកាន់​សករាជ​ថ្មី នៃ​ការធ្វើដំណើរ​ដោយ​ម៉ូតូ​ពោរពេញ ដោយ​ភាព​រីករាយ សន្សំសំចៃ​សាំង មាន​ភាពជឿជាក់ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។  ហុងដា​ឌ្រី​ម ស៊េរី​ថ្មី ឆ្នាំ ២០១៧ នឹង​ធ្វើអោយ​អតិថិជន​ក្លាយជា​តារា​រះ​ថ្មី​ជាមួយ​មោទនភាព​ក្នុងការ​ក្លាយជា​ម្ចាស់​របស់​វា​។



​គួរ​បញ្ជក់​ផង​ដែលថា ហុងដា​ឌ្រី​ម ស៊េរី​ថ្មី ឆ្នាំ ២០១៧ នឹង​បង្ហាញខ្លួន​នៅលើ​ទីផ្សារ ចាប់ពី​ពីថ្ងៃ  ២១ ខែ តុលា ឆ្នាំ ២០១៦ តទៅ​នៅ​គ្រប់​ហាង លក់​ម៉ូតូ​ហុងដា ទូទាំងប្រទេស និង​មាន ៣ ពណ៌​សម្រាប់​ជ្រើសរើស ពណ៌​ក្រហម ពណ៌​ខ្មៅ និង ពណ៌​មាស​។

​សម្រាប់​ព័ត៌មាន​បន្ថែម និង​សកម្មភាព​ដែល​ទាក់ទង​និង​ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​ថ្មី ឆ្នាំ ២០១៧ លោកអ្នក​អាច​ស្វែង​រកបាន​តាម  រយៈ វេ​ប​សាយ​៖ www​​​.ncxhonda​​​.com​​​.kh / Facebok: Honda​​​ Cam​​bodia-​​​NCX និង​ហាង​ម៉ូតូ​ហុងដា​ទូទាំងប្រទេស​។



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com