អត្ថបទពាណិជ្ជកម្ម
ទទួលបាន​ទាំង​ការបណ្ដុះបណ្ដាល ប្រាក់ឧបត្ថម្ភ និង​ឱកាស​ការងារ
21, Oct 2016 , 5:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន RMA Cambodia កំពុង​ជ្រើសរើស​និស្សិត​ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ថ្មីៗ ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​លក់​អាជីព ដោយ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុងពេល​សិក្សា​រយៈពេល​បី​ខែ និង​ទទួលបាន​ការងារ បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ​។

​ក្រុមហ៊ុន RMA Cambodia បាន​បង្កើត RMAC Academy ដើម្បី​ផ្តល់​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដោយ​ឥតគិតថ្លៃ សម្រាប់​ផ្តល់ឱកាស​ដល់​និស្សិត​គ្រប់​ជំនាញ​ទាំងអស់ ដែល​ទើប​បញ្ចប់​ថា្នក់​បរិញ្ញាប័ត្រ​ថ្មីៗ ទទួលបាន​ជំនាញ និង​បទពិសោធន៍​ជាក់ស្ដែង ជាពិសេស នឹង​ក្លាយជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ផងដែរ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ដោយ​ជោគជ័យ​។​

RMA Cambodia បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​និស្សិត​ឲ្យ​ចេះ​ហាត់ពត់ និង​បត់បែន​ខ្លួនឯង​ទៅតាម​ស្ថាន​ការ​ក្នុង​ការងារ ដែល​វា​ខុសស្រឡាស់​ពី​ការសិក្សា​នៅក្នុង​សាលា​។ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ជំរុញ​ឲ្យ​សិក្ខាកាម រិះរក​គំនិត​ចៃ​ប្រឌិត​ថ្មីៗ សម្រាប់​ដោះស្រាយ​បញ្ហា​នានា និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ទៅនឹង​ការងារ​របស់​ពួកគេ​។ ជាពិសេស​ជាងនេះទៅទៀត វា​គឺជា​ផ្នែក​មួយ​ដើម្បី​ជួយ​អភិវឌ្ឍ​ន៏​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ និង​ជួយផ្ដល់​ការងារ​ដល់​និស្សិត​កម្ពុជា​ជាច្រើន​នាក់​ទៀតផង ស្របទៅតាម​ឆន្ទៈ​របស់​ក្រុមហ៊ុន​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺមាន​រយៈពេល ៣ ទៅ ៦​ខែ ដែល​និស្សិត​នឹង​ទទួលបាន​ការបង្ហាត់បង្រៀន ពី​ទ្រឹស្ដី និង​វិធីសាស្ដ្រ​ល្អៗ​ទៅលើ​ផ្នែក​លក់ ហើយ​ចុះ​ហ្វឹកហាត់​ការងារ​ដោយផ្ទាល់​ទៅតាម​សាខា​ណាមួយ​ចំនួន​ដែល​ក្រុមហ៊ុន​បាន​ចាត់តាំង​។

​ក្រុមហ៊ុន ក៏មាន​ផ្ដល់ជូន​ប្រាក់​លើកទឹកចិត្ត​ដល់​គ្រប់​សិក្ខាកាម ក្នុងអំឡុងពេល​ហ្វឹកហាត់ ហើយនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ​។ ក្រោយពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ ពួកគេ​នឹង​ត្រូវបាន​វាយតម្លៃ​ឲ្យ​ក្លាយទៅជា​បុគ្គលិក​ទីប្រឹក្សា​ផ្នែក​លក់​របស់​ក្រុមហ៊ុន  RMA Cambodia ។​

 គួរ​រំលឹក​ផងដែរ ក្រុមហ៊ុន RMA Cambodia ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩២ និង​មាន​បុគ្គលិក​កំពុង​បម្រើការ​ជាង ២០០០​នាក់ នៅក្នុង​ប្រទេស ហើយ​ក្រុមហ៊ុន ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផលិត​ផលិត និង​សេវាកម្ម​ម៉ាក​ល្បីៗ​ជាច្រើន​មក​ប្រទេស​កម្ពុជា ដូចជា​៖ ផ្នែក​រថយន្ដ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​ចំណីអាហារ ផ្នែក​សេវាកម្ម​ជួល​រថយន្ដ ផ្នែក​ផលិតផល​ចម្រុះ និង​ផ្នែក​សេវាកម្ម​ហិរញ្ញប្បទាន​។​

​ដំណើរការ​នៃ​ការជ្រើសរើស​សិក្ខាកាម​៖

​ដំណាក់​ទី ០១៖ គ្រប់​និស្សិត​ទាំងអស់​ត្រូវបំពេញ​ពាក្យ​ស្នើរ​សុំចូល​វគ្គ​បណ្ដុះបណ្ដាល ដោយ​ភ្ជាប់​ជាមួយនឹង​ប្រវត្តិរូប​សង្ខេប​ទៅកាន់ Email: rm​ac.a​ca​d​e​my@r​magro​up.​ne​t
​ដំណាក់កាល​ទី ០២៖ និស្សិត​ទាំងអស់ តម្រូវ​ឲ្យ​ធ្វើតេស្ដ​សមត្ថភាព​ទៅលើ​ភាសា​អង់​គ្គេស និង​អាប្ប​កិរិយា​។​

​ដំណាក់កាល​ទី ០៣៖ សម្រាប់​និស្សិត​ដែល​គាត់​ជាប់​នៅក្នុង​បញ្ជី​សង្ខេប នឹងត្រូវ​បានធ្វើការ​ណា​ត់​សម្ភាស​ន៏​។

​ដើម្បី​ទទួលបាន​ពត៍​មាន​កាន់តែច្បាស់​សួ​ម​ចូលទៅ​កាន់ Link ខាងក្រោម​៖

http://​www​.cambodia​.rmagrou​p.net/car​eers/​rm​a-cambo​dia-​acade​m​y/
​ឫ​ទូរ​សព្ទ​មក​លេ​ខៈ 017 222 572

​ដើម្បី​ទាញយក​ពាក្យ​ស្នើរ​សុំចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​នេះ សួ​ម​ចូលទៅ​កាន់ Link:
http​s:​//​dri​ve.g​oogl​e.co​m/file/d​/0B​1t0​Ol1y​​​​zRK​XS​​​zV​UYk1n​​​TnMw​​​​VEU/vi​ew



( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com