កីឡាជាតិ
ជាតិ
តង់​ទីមួយ​៖ ទី​ម័​រ​ខាងកើត​តាម​ស្មើ​កម្ពុជា ២-២ ខណៈ​ឡាវ​តាម​ស្មើ​ព្រុយ​ណេ ១-១
21, Oct 2016 , 7:28 pm        
រូបភាព
ដោយ: ថ្មីៗ
នា​ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៦ នា​ល្ងាច​នេះ ទី​ម័​រ​ខាងកើត បាន​វាយបក​តាម​ពីក្រោយ​ម្ចាស់ផ្ទះ​កម្ពុជា ដើម្បី​សម្រេចបាន​លទ្ធផល​ស្មើ ២-២ នៅ​តង់​ទីមួយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ Adi Said បាន​នាំ​ឲ្យ​ព្រុយ​ណេ​នាំមុខ​ឡាវ ១-០ ហើយ Souk Aphone Vongchiengkham បាន​វាយបក​តាម​ស្មើ ១-១ វិញ​នៅ​កីឡដ្ឋាន RSN៕



សម្រាប់ជំនួបនៅពហុកីឡដ្ឋាន​ជាតិ ការប្រកួត​ដំណើរការបាន​ត្រឹម​២​នាទី ខ្សែបម្រើ ទិ​ត្យ ឌី​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ឲ្យ​កម្ពុជា ហើយ​ឈានដល់​នាទី ទី​១៧ ខ្សែបម្រើ ឈិន ឈឿន បាន​បញ្ជូន​បាល់​ឲ្យ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រក​គ្រាប់​នាំមុខ ២-០ លើ​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​។

​នៅ​នាទី ទី​២០ ខ្សែការពារ សឿ​យ វិសាល បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Rufino Walter Gama ដួល​នៅ​តំបន់​គ្រោះថ្នាក់ ហើយ​ប្រធាន​ក្រុម Anggisu Correla De Almeida Barbosa បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​វាយបក​តាម​ពីក្រោយ ២-១ សម្រាប់​ទី​ម័​រ​ខាងកើត​។ នៅ​នាទី​៣៦ Gama បាន​បញ្ជូន​ឲ្យ Nelson Sarmento Viegas ដើម្បី​សម្រេច​លទ្ធផល​ស្មើ ២-២ ។​

​ក្នុងការ​ប្រកួត​៤៥​នាទី​ដំបូង ចាន់ វឌ្ឍនាកា មានឱកាស​ជាច្រើន​ក្នុងការ​សម្រេច​ផល​សម្រាប់​កម្ពុជា ក្នុងនោះ មាន​ទាំង​ការ​ស៊ុត​ប៉ះរ​បាទី និង​ការ​ទាត់​ចូល​ទី​ក្នុង​ជំហរ​ក្រៅ​ល្បែង​ផងដែរ​។​



Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com