កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន អបអរ​ជ័យជម្នះ​របស់​ក្រុម ហើយ​ឧបត្ថម្ភ​៥​ម៉ឺន​ដុល្លារ​តាម​ការសន្យា​
21, Oct 2016 , 9:01 pm        
រូបភាព
កម្ពុជាឈ្នះទាំង​បី​ប្រកួតនៅ​វគ្គជម្រុះ។ រូបថត Twitter AFF Suzuki Cup
កម្ពុជាឈ្នះទាំង​បី​ប្រកួតនៅ​វគ្គជម្រុះ។ រូបថត Twitter AFF Suzuki Cup
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​អបអរសាទរ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​យកឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ ហើយ​ឈានទៅ​កាន់​វគ្គ​ចាប់​ពូ​ល​ជា​លើកដំបូង​ក្រោយ​ខកខាន​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ ជាមួយនឹង​ការអបអរសាទរ សម្តេច បានប្រកាស​ឧបត្ថម្ភ​លើទឹក​ចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក ទៅតាម​ការសន្យា បន្ទាប់​ក្រុម​ជម្រើសជាតិ​ឈ្នះ​ទាំងបី​ប្រកួត​នៅ​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៦ នេះ​។



​សម្តេច​បានសរសេរថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សមត្ថភាព​ក្មួយៗ​កីឡាករ​ដែល​បាន​ខិតខំ​លេង​បានល្អ​។ ខ្ញុំ​សូម​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា រួមទាំង​គ្រូបង្វឹក​នូវ​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា នឹង​ផ្តល់នូវ​ថវិកា​នេះ​ជូន​ដល់​ក្មួយៗ​ក្រុម​កីឡាករ​ទាំងអស់​»​។​

Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com