បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍ VOA ជាមួយ​លោកស្រី Elizabeth Becker៖ ការរាយការណ៍​អំពី​អំពើ​ប្រល័យពូជសាសន៍​ក្រោម​របប​ខ្មែរក្រហម​
22, Oct 2016 , 1:30 pm        
រូបភាព
ដោយ: VOA
​កំណត់​និពន្ធ​៖ ការស៊ើបអង្កេត និង​រាយការណ៍​អំពី​អំពើ​ប្រល័យពូជសាសន៍​ដែល​អាច​កើតមានឡើង គឺជា​កិច្ចការ​ដ៏​មាន​ម​ហិ​ច្ច​តា​មួយ​សម្រាប់​អ្នកយកព័ត៌មាន ដែល​ត្រូវការ​ការជឿទុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់​។ នេះ​បើ​យោងតាម​ការយល់ឃើញរ​បស់​លោកស្រី Elizabeth Becker អ្នកនិពន្ធ​ដែល​ទទួលបាន​ពានរង្វាន់ និង​ជា​អ្នកយកព័ត៌មាន​អាមេរិក​ដ៏​ល្បី​មួយរូប​។



​ថ្មីៗ​នេះ លោកស្រី​បាន​សរសេរ​អត្ថបទ​មួយ​សម្រាប់ Columbia Journalism Review ដោយ​លាតត្រដាង​ពី​ភាពខុសគ្នា​រវាង​សេចក្តីរាយការណ៍​អំពី​របប​ខ្មែរក្រហម​ចំនួន​ពីរ ដែល​រៀបរៀងឡើង​ដោយ​លោកស្រី និង​ដោយ​លោក Richard Dudman ដែលជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​អំពី​កិច្ចការបរទេស​របស់​រដ្ឋាភិបាល​អាមេរិក ក្រោយ​ពេលដែល​អ្នក​ទាំង​ពីរ​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅយក​ព័ត៌មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​កាលពី​ឆ្នាំ​១៩៧៨ ដោយបាន​សម្ភាសន៍ ប៉ុល ពត​។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​នាង ទែន សុខ​ស្រី​និ​ត នៃ VOA លោកស្រី Elizabeth Becker បាន​បញ្ជាក់ថា ប្រវត្តិសាស្ត្រ​បានបញ្ជាក់​ថា សេចក្តីរាយការណ៍​រប​ស់លោក​ស្រី​គឺ​ត្រឹមត្រូវ ដែលថា មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​អំពើ​សាហាវព្រៃផ្សៃ​។ បន្ថែម​លើ​នេះ លោកស្រី​ក៏បាន​ផ្ញើ​សារ​ដ៏​សំខាន់​មួយ​ដល់​អ្នកយកព័ត៌មាន​ស​ព្វ​ថ្ងៃនេះ ឲ្យ​បន្ត​ស្វែងរក​ការពិត​ជុំវិញ​ឧក្រិដ្ឋកម្ម​បែប​ឃោរឃៅ ដែល​អាច​កើតមានឡើង បើទោះបីជា​ពិភពលោក​មិន​ចង់​ជឿ​លើ​អ្វីដែល​អ្នកយកព័ត៌មាន​បាន​រាយការណ៍​ក៏ដោយ​។

សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​នេះ​ទាំងស្រុង​ដូចតទៅ​៖





សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com