ជាតិ
ក្រសួង​ធនធានទឹក ប្រាប់​ឲ្យ​ពលរដ្ឋ ប្រយ័ត្ន​ចំពោះ​គ្រោះទឹកជំនន់
22, Oct 2016 , 7:30 pm        
រូបភាព
ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត​នាពេល​កន្លងមក ​(រូបថត៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)
ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត​នាពេល​កន្លងមក ​(រូបថត៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)
ដោយ:
​ភ្នំពេញ​៖  ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ប្រុង​យ័​ត្ន​ចំពោះ​គ្រោះទឹកជំនន់ ដែល​អាច​នឹង​កើតឡើង  ខណៈ​ភ្លៀង​នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ​នៅលើ​ផ្ទៃ​ប្រទេស​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​៣១ ខែតុលា​។



​យោងតាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក ចេញផ្សាយ​នៅ​ថ្ងៃទី​២២ តុលា​នេះ ប្រព័ន្ធ​សម្ពាធ​បាន​បន្ត​អូស​កាត់​ប្រទេស​កម្ពុជា​។

​ក្រសួង​បានបញ្ជាក់​ទៀតថា សម្ពាធ​ទាប​មួយ នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កំពុង​ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​វិវត្តន៍​ទៅជា​សម្ពាធ​ទាប​សកម្ម ហើយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​កាន់​តែមាន​ឥទ្ធិពល​។ ចំណែកឯ​ព្យុះ​ទី​២២ ឈ្មោះ HAIMA បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ចិន ដែល​វា នឹង​ថយឥទ្ធិពល​មកជា​សម្ពាធ​ទាប នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​២០១៦​។

​ផ្អែក​តាម​ការ​ព្យាករ​នេះ ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​៣១ ខែតុលា​នេះ ភ្លៀង​នឹង​បន្ត​បង្កើន​ការធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ដោយមាន​បរិមាណ​កើន​ឡើងជា​លំដាប់ ពិសេស​ខេត្ត​ចំនួន​១០ ដែល​រួម​មនា ខេត្តកំពង់ស្ពឺ កណ្តាល កំពត តាកែវ ស្វាយរៀង កំពង់ឆ្នាំង ត្បូងឃ្មុំ ក្រចេះ កំពង់ចាម និង​ខេត្តព្រៃវែង នឹងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពី​បង្គួរ ទៅ​ច្រើន​។ ចំណែកឯ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​៕




Tag:
 ទឹកជំនន់​
  ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com