អន្តរជាតិ
តើ​ប្រធានាធិបតី​អាមេរិក​រូប​ណា​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ និង​ក្រ​ជាងគេ​?
22, Oct 2016 , 9:59 pm        
រូបភាព
លោក Kennedy ត្រូវបាន​ចាត់ទុក​ជាប្រធានាធិបតីដែលមាន​ជាងរបស់សហរដ្ឋអាមេរិក
លោក Kennedy ត្រូវបាន​ចាត់ទុក​ជាប្រធានាធិបតីដែលមាន​ជាងរបស់សហរដ្ឋអាមេរិក
ដោយ: ធីតា
​លោក Jonh.F.Kennedy ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែលមាន​ជាងគេ  ដោយ​លោក​ទទួលបាន​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ពី​ឪពុក​។ ប្រធានាធិបតី​ទី​៣៥​រូបនេះ កាន់តំណែង​បានតែ​២ និង​៩​ខែ​ប៉ុណ្ណោះ មុនពេល​ដែល​លោក​ត្រូវបាន​គេ​ធ្វើឃាត​។ ប្រធានាធិបតី​ចំនួន​៩​ដែល​ដើរតួនាទី​ជា​មេបញ្ជាការ​នា​អំឡុង​សង្គ្រាម​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រធានាធិបតី​ដែល​ក្រ​ជាងគេ​។​



​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ និង​ទ្រព្យសម្បត្តិ​ប្រធានាធិបតី​អាមេរិក​ពី​លេខ​រៀង​ទី​១ ដល់ទី​៤៣ ដែល​ចេញផ្សាយ​ដោយ​គេហទំព័រ Inside Gov by Graphiq ។ បច្ចុប្បន្ន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​ប្រធានាធិបតី​ទី​៤៤ តែ​តួលេខ​នេះ មានតែ​៤៣ ដោយសារតែ​លោក Grover Cleverland បានក្លាយ​ជា​ប្រ​ធានា​ធិ​តី​ចំនួន​២​លើក​។

១. លោក Jonh F.Kennedy ប្រធានាធិបតី​ទី​៣៥ មាន ទ្រព្យសម្បត្តិ​១​ពាន់​លាន​ដុល្លារ​អាមេរិក​
២. លោក George Washington ប្រធានាធិបតី​ទី​១ មានទ្រព្យ​សម្បត្តិ​៥២៥​លាន​ដុល្លារ​អាមេរិក​
៣. លោក Thomas Jefferson ប្រធានាធិបតី​ទី​៣ មានទ្រព្យ​សម្បត្តិ​២១២​លាន​ដុល្លារ​អាមេរិក​
៤. លោក Theodore Roosevelt ប្រធានាធិបតី​ទី​២៦ មានទ្រព្យ​សម្បត្តិ​១២៥​លាន​ដុល្លារ​អាមេរិក​
៥. លោក Andrew Jackson ប្រធានាធិបតី​ទី​៧ មានទ្រព្យ​សម្បត្តិ​១១៩​លាន​ដុល្លារ​អាមេរិក​
៦. លោក James Madison ប្រធានាធិបតី​ទី​៤ មានទ្រព្យ​សម្បត្តិ​១០១​លាន​ដុល្លារ​អាមេរិក​
៧. លោក Lyndon B.Jonhson ប្រធានាធិបតី​ទី​៣៦ មានទ្រព្យ​សម្បត្តិ​៩៨​លាន​ដុល្លារ​អាមេរិក​
៨. លោក Herbert Hoover ប្រធានាធិបតី​ទី​៣១ មានទ្រព្យ​សម្បត្តិ​៧៥​លាន​ដុល្លារ​អាមេរិក​
៩. លោក Franklin D.Roosevelt ប្រធានាធិបតី​ទី​៣២ មានទ្រព្យ​សម្បត្តិ​៦០​លាន​ដុល្លារ​អាមេរិក​
១០. លោក Bill Clinton ប្រធានាធិបតី​ទី​៤២ មានទ្រព្យ​សម្បត្តិ​៥៥​លាន​ដុល្លារ​អាមេរិក​
១១. លោក John Tyler ប្រធានាធិបតី​ទី​១០ មានទ្រព្យ​សម្បត្តិ​៥១​លាន​ដុល្លារ​អាមេរិក​
១២. លោក James Monoroe ប្រធានាធិបតី​ទី​៥ មានទ្រព្យ​សម្បត្តិ​២៧​លាន​ដុល្លារ​អាមេរិក​
១៣. លោក Martin Van Buren ប្រធានាធិបតី​ទី​៨ មានទ្រព្យ​សម្បត្តិ​២៦​លាន​ដុល្លារ​អាមេរិក​
១៤. លោក Grover Cleveland ប្រធានាធិបតី​ទី​២២ និង​ទី​២៤ មានទ្រព្យ​សម្បត្តិ​២៥​លាន​ដុល្លារ​អាមេរិក​
១៥. លោក George H.W.Bush ប្រធានាធិបតី​ទី​៤១ មានទ្រព្យ​សម្បត្តិ​២៣​លាន​ដុល្លារ​អាមេរិក​
១៦. លោក Jonh Guincy Adams ប្រធានាធិបតី​ទី​៦ មានទ្រព្យ​សម្បត្តិ​២១​លាន​ដុល្លារ​អាមេរិក​
១៧. លោក George W.Bush ប្រធានាធិបតី​ទី​៤៣ មានទ្រព្យ​សម្បត្តិ​២០​លាន​ដុល្លារ​អាមេរិក​
១៨. លោក John Adams ប្រធានាធិបតី​ទី​២ មានទ្រព្យ​សម្បត្តិ​១៩​លាន​ដុល្លារ​អាមេរិក​
១៩. លោក Richard Nixon ប្រធានាធិបតី​ទី​៣៧ មានទ្រព្យ​សម្បត្តិ​១៥​លាន​ដុល្លារ​អាមេរិក​
២០. លោក Ronald Reagan ប្រធានាធិបតី​ទី​៤០ មានទ្រព្យ​សម្បត្តិ​១៣​លាន​ដុល្លារ​អាមេរិក​
២១. លោក James K.Polk ប្រធានាធិបតី​ទី​១១ មានទ្រព្យ​សម្បត្តិ​១០​លាន​ដុល្លារ​អាមេរិក​
២២. លោក Dwight Eisenhower ប្រធានាធិបតី​ទី​៣៤ មានទ្រព្យ​សម្បត្តិ​៨​លាន​ដុល្លារ​អាមេរិក​
២៣. លោក Barack Obama ប្រធានាធិបតី​ទី​៤៤ មានទ្រព្យ​សម្បត្តិ​៧​លាន​ដុល្លារ​អាមេរិក​
២៤. លោក Gerald Ford ប្រធានាធិបតី​ទី​៣៨ មានទ្រព្យ​សម្បត្តិ​៧​លាន​ដុល្លារ​អាមេរិក​
២៥. លោក Jimmy Carter ប្រធានាធិបតី​ទី​៣៩ មានទ្រព្យ​សម្បត្តិ​៧​លាន​ដុល្លារ​អាមេរិក​
២៦. លោក Zachary Taylor ប្រធានាធិបតី​ទី​១២ មានទ្រព្យ​សម្បត្តិ​៦​លាន​ដុល្លារ​អាមេរិក​
២៧. លោក William Henry Harrison ប្រធានាធិបតី​ទី​៩ មានទ្រព្យ​សម្បត្តិ​៥​លាន​ដុល្លារ​អាមេរិក​
២៨. លោក Benjamin Harrison ប្រធានាធិបតី​ទី​២៣ មានទ្រព្យ​សម្បត្តិ​៥​លាន​ដុល្លារ​អាមេរិក​
២៩. លោក Millard Fillmore ប្រធានាធិបតី​ទី​១៣ មានទ្រព្យ​សម្បត្តិ​៤​លាន​ដុល្លារ​អាមេរិក​
៣០. លោក Rutherford B.Hayes ប្រធានាធិបតី​ទី​១៩ មានទ្រព្យ​សម្បត្តិ​៣​លាន​ដុល្លារ​អាមេរិក​
៣១. លោក William Howard Taft ប្រធានាធិបតី​ទី​២៧ មានទ្រព្យ​សម្បត្តិ​៣​លាន​ដុល្លារ​អាមេរិក​
៣២. លោក Franklin Pierce ប្រធានាធិបតី​ទី​១៤ មានទ្រព្យ​សម្បត្តិ​២​លាន​ដុល្លារ​អាមេរិក​
៣៣. លោក William McKinley ប្រធានាធិបតី​ទី​២៥ មានទ្រព្យ​សម្បត្តិ​១​លាន​ដុល្លារ​អាមេរិក​
៣៤. លោក Warren G.Harding ប្រធានាធិបតី​ទី​២៩ មានទ្រព្យ​សម្បត្តិ​១​លាន​ដុល្លារ​អាមេរិក​
៣៥-៤៣. ប្រធានាធិបតី​អាមេរិក​៩​រូប ត្រូវបាន​គេ​វាយតម្លៃថា មានទ្រព្យ​សម្បត្តិ​តិចជាង​១​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមាន​៖ លោក James Buchanan (​ទី​១៥) លោក Abraham Lincoln (​ទី​១៦) លោក Andrew Johnson (​ទី​១៧) លោក Ulysses S. Grant (​ទី​១៨) លោក James Garfield (​ទី​២០) លោក Chester A. Arthur (​ទី​២១) លោក Woodrow Wilson (​ទី​២៨) លោក Calvin Coolidge (​ទី​៣០) និង​លោក Harry S. Truman (​ទី​៣៣)៕







Tag:
 ប្រធានាធិបតី​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com