ខ្សែប្រយុទ្ធ Jamie Vardy និងខ្សែបម្រើ Riyad Mahrez របស់ក្រុម Leicester City បានជាប់ក្នុងបញ្ជីឈ្មោះក្នុងបេក្ខភាពទាំង៣០នាក់ចុងក្រោយ ដើម្បីដណ្តើមពានកីឡាករឆ្នើមលំដាប់ពិភពលោក Ballon d'Or ប្រចាំឆ្នាំ២០១៦នេះ។
Vardy និង Mahrez បានជួយឲ្យក្រុម Leicester ដែលមានសេដ្ឋីជាជនជាតិថៃជាម្ចាស់នោះ ឈ្នះពានរង្វាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League លើកដំបូងក្នុងរយៈពេល១៣២ឆ្នាំកាលពីរដូវកាលមុន ហើយនេះក៏ជាលើកដំបូងផងដែរ ដែលមិត្តរួមក្រុមទាំងពីរជាប់ក្នុងបញ្ជីឈ្មោះនេះ។
រីឯតារាឆ្នើម Cristiano Ronaldo និង Lionel Messi ដែលធ្លាប់ឈ្នះពាននេះច្រើនដងហើយនោះក៏ជាប់ក្នុងជម្រើសទាំង៣០នាក់នេះដែរ។
សម្រាប់ខ្សែបម្រើមុតស្រួច Ronaldo ដែលជួយឲ្យ Real Madrid ឈ្នះជើងឯក Champions League និងនាំឲ្យព័រទុយហ្គាល់លើកពាន Euro លើកដំបូងនោះា ត្រូវបានគេមើលឃើញថាមានភាគរយច្រើនដែលអាចឈ្នះពានង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d'Or ឆ្នាំ២០១៦នេះ។
បេក្ខភាពចុងក្រោយដែលត្រូវបង្ហាញខ្លួនលើវេទិកាប្រជែងពាន Ballon d’Or រួមមាន៖
Sergio Aguero (Manchester City), Pierre-Emerick Aubameyang (Borussia Dortmund), Gareth Bale (Real Madrid), Gianluigi Buffon (Juventus), Cristiano Ronaldo (Real Madrid), Kevin de Bruyne (Manchester City), Paulo Dybala (Juventus), Diego Godin (Atletico Madrid), Antoine Griezmann (Atletico Madrid), Gonzalo Higuain (Juventus), Zlatan Ibrahimovic (Manchester United), Andres Iniesta (Barcelona), Koke (Atletico Madrid), Toni Kroos (Real Madrid), Robert Lewandowski (Bayern Munich), Hugo Lloris (Tottenham Hotspur), Riyad Mahrez (Leicester City), Lionel Messi (Barcelona), Luka Modric (Real Madrid), Thomas Muller (Bayern Munich), Manuel Neuer (Bayern Munich), Neymar (Barcelona), Dimitri Payet (West Ham), Pepe (Real Madrid), Paul Pogba (Manchester United), Rui Patricio (Sporting Lisbon), Sergio Ramos (Real Madrid), Luis Suarez (Barcelona), Jamie Vardy (Leicester City), Arturo Vidal (Bayern Munich)៕