កីឡាជាតិ
អាស៊ី​អឺរ៉ុប​ក្លាយជា​ម្ចាស់​ជើងឯក​៣​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​ឋានសួគ៌​បូកគោ​
26, Oct 2016 , 2:32 pm        
រូបភាព
ដោយ:
 
​ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ឋានសួគ៌​បូកគោ​លើក​ទី​៣ ដើម្បី​មនុស្សធម៌​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​ជាង​១​ពាន់​នាក់​ចូលរួមបាន​បញ្ចប់​យ៉ាង​ជោគជ័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។ ការប្រកួត​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែតុលា នៅលើ​កំពូលភ្នំ​បូកគោ​អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​វិ​ញ្ញា​ពាក់កណ្តាល​ម៉ារ៉ាតុន​, ១០​គីឡូម៉ែត្រ​, ៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។

 
​កីឡាករ​កីឡាការិនី​មកពី​សាកលវិទ្យាល័យ​អាស៊ី​អឺ​រ៉ុ​ទទួលបាន​លទ្ធ​យ៉ាង​ល្អ​នា​ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ឋានសួគ៌​បូកគោ​លើក​ទី​៣ ដោយ​កីឡាករ​៣​រូប​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​៣​វិញ្ញាសា​នៃ​ការប្រកួត​នេះ​។ ក្នុងនោះ​កីឡាករ​ជម្រើសជាតិ ម៉ា វី​រ៉ូ ជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​ផ្នែក​បុរស ឬ​ឯ​កីឡាការិនី ហេង ម៉ី​ជូ ជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​១០​គីឡូម៉ែត្រ​ផ្នែក​នារី​។​
 
​ដោយឡែក លោក ពៅ ហុក ប្រធាន​ផ្នែក​កីឡា​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​កីឡាករ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​ឋានសួគ៌​បូកគោ ព្រមទាំង​ជា​កីឡា​ដែល​ចូលរួម​រត់ប្រណាំង​ផងដែរ​នោះ បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​។ 
 
​បើ​យោងតាម​ប្រធាន​ផ្នែក​កីឡា​រូបនេះ សម្រាប់​ការប្រកួត​រត់ប្រណាំង​នេះ​អាស៊ី​អឹ​រ៉ុ​ប​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ទាំងអស់​ចំនួន​២១​នាក់​ឲ្យ​ចូលរួម ក្នុងនោះ​៤​នាក់​ជា​កីឡាករ​អាជីព និង​១៧​នាក់​ជា​កីឡាករ​រត់​បែប​កម្សាន្ត ក្រៅពីនេះ​ក៏មាន​អ្នក​ជួយ​លើកទឹកចិត្ត​ជាច្រើន​ទៀតផង​ដែរ​។ លោក​បាន​បន្តទៀតថា នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​អាស៊ី​អឺរ៉ុប​ដែល​បា​នប​ញ្ជូ​ល​កីឡាករ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែបនេះ​។    
 
​ម្ចាស់​ជើងឯក​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​រូបនេះ​យល់ឃើញថា ការចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ឋានសួគ៌​បូកគោ​ដែលជា​ព្រឹត្តិការណ៍​មនុស្សធម៌ មានន័យថា​កីឡាករ​កីឡាការិនី​រប​ស់អា​ស៊ី​អឺរ៉ុប​ម្នាក់ៗ​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។ ហើយ​លោក​រំពឹងថា នៅ​ឆ្នាំក្រោយៗ​អាស៊ី​អឹ​រ៉ុ​ប​នឹង​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​ច្រើនជាង​នេះ​។​
 
​ជាមួយគ្នានេះ លោក ពៅ ហុក បាន​ចាត់ទុកថា ការរត់​ប្រណាំង​ពាក់​ម៉ារ៉ាតុន​ឋានសួគ៌​បូកគោ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ថ្នាក់​នាំ​ប្រទេស ជាពិសេស​ក្រសួងទេសចរណ៍​គូរ​យកចិត្តទុកដាក់ និង​ពិចារណា​ព្រោះ​វា​អាចជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ​។ ម្យ៉ាងវិញទៀត វា​ក៏​អាចជួយ​ដល់​សង្គម​ក្រោមរូបភាព​មនុស្ស​ផងដែរ លើសពីនេះ វា​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាពល្អ និង​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន​៕ 









Tag:
 ម៉ារ៉ាតុន​
  បូកគោ​
© រក្សាសិទ្ធិដោយ thmeythmey.com