អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អិុន​ធឺ​ណិ​ត TODAY ISP បាន​ត​ភ្ជាប់​អ៊ិន​ធឺ​ណេ​ត​ជូន​វិទ្យាល័យ​សន្ធរម៉ុក​
27, Oct 2016 , 7:01 am        
រូបភាព
  
​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត TODAY ISP បាន​ត​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ជូន​វិទ្យាល័យ​សន្ធរម៉ុក​រួចរាល់ តាមរយៈ​បច្ចេកវិទ្យា Underground Fiber Optic របស់ខ្លួន​។ ថ្ងៃនេះ​ផងដែរ លោក Steve Miller ប្រធាន​គ្រប់គ្រង​ទូទៅ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកនាយក ឡៅ មុនី​ឡា ក៏ដូចជា​ស្តាប់​ពី​យោបល់ និង​ការយល់ឃើញ​របស់លោក​នាយក ចំពោះ​សេវាកម្ម​របស់​ក្រុមហ៊ុន​។ លោកនាយ​កបាន​ថ្លែងអំណរគុណ និង​ព្យាយាម​ណែនាំ​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល ឲ្យ​ជួយ​គាំទ្រ​សេវាកម្ម​​អិុន​ធឺ​ណិ​ត​ដែលមាន​គុណភាព​ខ្ពស់​ពី​ក្រុមហ៊ុន TODAY ISP​។​
​នេះ​ជា​ដំណាក់កាល​ទី​២ នៃ​កម្មវិធី​គាំទ្រ​វិស័យ​អប់រំ របស់​ក្រុមហ៊ុន​TODAY ISP បន្ទាប់ពី​វិទ្យាល័យ​ទួល​ស្វាយព្រៃ​។ នៅមាន​វិទ្យាល័យ ចំនួន ១២​ផ្សេងទៀត រួមទាំង​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ដែល​នឹងត្រូវ​ជ្រើសរើស ដើម្បី​ភ្ជាប់​ជូន​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ជា​បន្តបន្ទាប់​។​
 
​គួរ​បញ្ជក់​ផងដែរ​ថា ក្រុមហ៊ុន TODAY ISP បាន​បើក​ឲ្យ​មានការ​ប្រកួតប្រជែង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដោយផ្ទាល់​។ វិទ្យាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​ជ្រើសរើស ដាក់ជូន​សិស្សានុសិស្ស​ចុច LIKE គាំទ្រ​តាម​សាលា​រៀងៗ​ខ្លួន​។ វិទ្យាល័យ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ នឹង​ទទួលបាន​ការតភ្ជាប់​ប​ណ្តា​ញ​អ៊ិន​ធឺ​ណិ​ត​ពី​ក្រុមហ៊ុន​ដោយ​ឥតគិតថ្លៃ​។ ក្រុមហ៊ុន​បាន​ប្តេជ្ញា​បន្តសកម្មភាព​នេះ ជា​បន្តទៀត ក្នុង​គោលដៅ​ជួយ​គាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវ របស់​លោកគ្រូ​អ្នកគ្រូ​។​
 
( អត្ថបទ​ពាណិជ្ជកម្ម ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com