ពីនេះ ពីនោះ
រឿង​សំបក​ក្រៅ​ទាំង​៦ ដែល​នៅមាន​ឥទ្ធិពល​នៅ​កម្ពុជា​
26, Oct 2016 , 5:36 pm        
រូបភាព
ដោយ: ថ្មីៗ
១ នៅតាម​ក្រសួង ឬ​ស្ថាប័នរដ្ឋ​ភាគច្រើន បើ​យើង​គោរព​សន្តិសុខ​នៅមុខ​ច្រកចូល ដោយ​ចុះ​ពី​រថយន្ត ឬ​ចុះ​ពី​ម៉ូតូ ហើយ​និយាយ​សុំ​ការអនុញ្ញាត​ត្រឹមត្រូវ ដោយ​ការគួរសម សន្តិសុខ​នោះ នឹង​ទាមទារ​រក​ឯកសារ​សំគាល់​ខ្លួន សួរដេញដោល​រក​មូល​ហេតុ​ចូលក្នុង​ស្ថាប័ន​នោះ​។ ផ្ទុយទៅវិញ បើ​យើង​ជិះ​រថយន្ត​ទំនើប ហើយ​ត្រូវ​ចូលក្នុង​ក្រសួង ឬ​ស្ថាប័នរដ្ឋ​ណាមួយ យើង​គ្រាន់តែ​បង្ហើប​កញ្ចក់​រថយន្ត ហើយ​ប្រាប់ថា​ចូលជួប​ឯកឧត្តម​ណា ឬ​លោក​ណាមួយ​នោះ សន្តិសុខ​នឹង​បើកទ្វារ ឬ​ទម្លាក់​ច្រ​វ៉ា​ក់ ឬ​បើក​បា​រ៉ា​ស់ ឲ្យ​រថយន្ត​នោះ​ចូល​ភ្លាម ដោយ​មិនបាច់​សួរនាំ​។



២ នៅលើ​ដងផ្លូវ មន្ត្រី​ចរាចរណ៍​តែងតែ​ប្រាប់​គ្នា​មិន​ឲ្យ​ទៅ​ក្បែរ​រថយន្ត​ទំនើប​ដែល​ចត​បញ្ច្រាសទិស ចត​លើ​ទ្រូង​ថ្នល់ មិន​ឈប់​នៅ​ភ្លើង​ក្រហម​នោះឡើយ ព្រោះ​វា​ចំណេញ​តែ​មេ​ស្តី​ឲ្យ​ថែម​ទៅវិញ​ទេ​។ ហើយ​ពេលខ្លះ គឺ​ម្ចាស់​រថយន្ត​នោះ​ហើយ ដែលជា​អ្នក​ស្តីបន្ទោស​មក​មន្ត្រីប៉ូលិស​ភ្លាមៗ​ដែរ​។ ដូច្នេះ រថយន្ត​ទំនើប គឺ​អំណាច​នៅលើ​ដងផ្លូវ​។ កុំ​និយាយ​រឿង​ច្បាប់​។​

៣ បើ​យើង​ដើរ​ជាមួយ​លោកធំ ដើរ​ជាមួយ​អ្នកមាន​លុយ មនុស្ស​ទាំងអស់​នឹង​វាយតម្លៃថា យើង​គឺជា​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​គេ​ខ្លាច​គោរព​យើង​ដូចគ្នា ដោយ​មិនបាច់​ពិចារណា​ច្រើន​។​

៤ បើ​នៅក្នុង​រថយន្ត​មាន​ឯកសណ្ឋាន​ប៉ូលិស ឬ​យោធា ជាទូទៅ​គេ​ត្រូវ​ខ្លបខ្លាច​អ្នក​នៅក្នុង​រថ​យន្ត​នោះ​។​

៥ ប្រសិនបើ អ្នកមានអំណាច​ណា​ម្នាក់​ធ្វើ​សកម្មភាព​សាមញ្ញ​នៅតាម​ទីសាធារណៈ គាត់​នឹង​ត្រូវគេ​រិះគន់ថា សំដែង​។​

៦ ពេលខ្លះ​មនុស្ស​ទូទៅ ខ្លាច​បុរស​ម្នាក់​ដែល​កាន់ អាយកូម (​វិទ្យុទាក់ទង​)​។ និយាយ​មួយបែប​ទៀត បើ​យើង​មាន​អាយកូម​កាន់ មនុស្ស​ជាច្រើន​ញញើត​យើង​។​


© រក្សាសិទ្ធិដោយ thmeythmey.com