ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សុគន្ធ និសា ជំរុញការអានដល់កុមារនៅតាមមន្ទីរពេទ្យ
26, Oct 2016 ,
9:39 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ កញ្ញា សុគន្ធ និសា ទូតសុច្ឆន្ទៈអង្គការស៊ីប៉ា បានស្នើឲ្យអាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ ងាកមកអានសៀវភៅ និងជំរុញកូនៗឲ្យស្រលាញ់ការអាន និងស្រលាញ់សៀវភៅឲ្យបានច្រើន។ ការស្នើនេះ ធ្វើឡើងក្នុងអំឡុងទស្សនកិច្ចរបស់តារាចម្រៀងរូបនេះ នៅមន្ទីរពេទ្យកុមារជាតិ នៅក្នុងកម្មវិធីជ្រុងបណ្ណាល័យនៅមន្ទីរពេទ្យ របស់អង្គការស៊ីប៉ា។
កញ្ញា សុគន្ធ និសា ទូតសុច្ឆន្ទៈអង្គការស៊ីប៉ា បានទៅធ្វើទស្សនកិច្ចកម្មវិធីជ្រុងបណ្ណាល័យនៅមន្ទីរពេទ្យកុមារជាតិ ដើម្បីគាំទ្រការផ្សព្វផ្សាយការអានជាមួយកុមារដែលសម្រាកក្នុងមន្ទីរពេទ្យ។ ក្នុងនាមជាទូតសុច្ឆន្ទៈនៃការអានតាំងពីឆ្នាំ២០១៥មក តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានអំពាវនាវ ដល់អាណាព្យាបាល ប្រជាពលរដ្ឋ និងបងប្អូនទាំងអស់ ងាកមកអានសៀវភៅ និងជំរុញដល់កូនៗឲ្យស្រលាញ់ការអាន និងស្រលាញ់សៀវភៅឲ្យបានច្រើន។
ក្នុងទស្សនកិច្ចនោះ សុគន្ធ និសា បានលើកឡើងថា ជ្រុងបណ្ណាល័យនៅមន្ទីរពេទ្យ អាចឲ្យកុមារភ្លេចការឈឺចាប់ ហើយអាចស្រមើស្រមៃទៅកាន់ពិភពលោក ដែលសប្បាយៗតាមរយៈការស្ដាប់រឿងនិទាន និងការអានសៀវភៅដោយខ្លួនឯង។ តារាចម្រៀងរូបនេះ ក៏បានចែករំលែកភាពសប្បាយរីករាយ ការលេងល្បែងកម្សាន្ត និងបានអានរឿងឲ្យកុមារដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្ដាប់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សុគន្ធ និសា បានជំរុញ និងលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ជ្រុងបណ្ណាល័យមន្ទីរពេទ្យឲ្យបានច្រើន ដើម្បីបង្កើនការអាន។
សូមបញ្ជាក់ថា ជ្រុងបណ្ណាល័យមន្ទីរពេទ្យ គឺជាគម្រោង រវាងអង្គការស៊ីប៉ា និងអង្គការយូនីសេហ្វ ដែលបង្កើតនូវជ្រុងបណ្ណាល័យមួយសម្រាប់ការអានសៀវភៅ រៀន និងកម្សាន្ត ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពឈឺចាប់របស់អ្នកជំងឺ ក៏ដូចជាផ្ដល់នូវភាពសប្បាយរីករាយ។ ជ្រុងបណ្ណាល័យមន្ទីរពេទ្យ បង្កើតឡើងក្នុងឆ្នាំ២០០៨ ។ រហូតមកដល់ពេលនេះ អង្គការស៊ីប៉ាកំពុងបើកដំណើរការ កម្មវិធីជ្រុង បណ្ណាល័យមន្ទីរពេទ្យចំនួន ១៩ ក្នុងនោះនៅតាមខេត្តចំនួន ១៧ និងនៅភ្នំពេញចំនួន ២ គឺមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកាល់ម៉ែត្រ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម