កីឡាជាតិ
ជាតិ
កាន់​ភ្លើង​គប់​នា​ព្រឹត្តិការណ៍​កីឡា​ជាតិ នឹង​ក្លាយជា​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​របស់ វឌ្ឍនាកា​
27, Oct 2016 , 1:53 pm        
រូបភាព
ដោយ:
ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា នឹងត្រូវ​កាន់​ភ្លើង​គប់​រត់​ក្នុង​កម្មវិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ជាមួយ​អតីត​កីឡាករ និង​កីឡាករ​ឆ្នើមៗ​ជាច្រើនរូប​ទៀត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​យប់​ថ្ងៃទី​២៨ ខែតុលា​។ កា​រត់​ភើ្ល​ង​គប់​បើក​កម្មវិធី​ជា​ប្រវត្តិសាស្ត្រ​នេះ វា​ជាលើក​ទី​១​ហើយ​សម្រាប់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ ហើយ​វា​ក៏​ជា​ក្តី​ស្រមៃ​មួយ​ដែល​ក្លាយជា​ការពិត​ផងដែរ​។



​កីឡាករ​ជម្រើសជាតិ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ​បាន​សម្តែង​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ដែល​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ប្រគល់​តួនាទី​ជា​អ្នក​កាន់​ភ្លើង​គប់​រត់​ក្នុង​កម្មវិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នា​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។




​ក្នុង​ថ្ងៃ​សម្តែង​សាកល្បង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី​២៦ ខែតុលា កីឡាករ ចាន់ វឌ្ឍនាកា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​សប្បាយរីករាយ ហើយ​ខ្ញុំ​មិន​នឹកស្មានថា​ខ្ញុំ​អាច​កាន់​ភ្លើង​គប់​ក្នុង​ថ្ងៃ​បើក​ការប្រកួត​ជា​ប្រវត្តិសាស្ត្រ​ដូច្នេះ​ទេ​។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ស្ទើរ​ក​អ្វី​មិន​និយាយ​មិនបាន​»​។​

​ទោះបី​ការប្រកួត​កីឡា​ជាតិ​វា​លើក​ទី​១​ក៏ដោយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​បឹងកេត​រូបនេះ​បាន​ចាត់ទុកថា ការរៀបចំ​កីឡា​ជាតិ​ពិតជា​មាន​សារសំខាន់​សម្រាប់​កីឡាករ​កីឡាការិនី​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព​ឲ្យ​កាន់តែ​រីកចម្រើន ម្យ៉ាងវិញទៀត វា​ជាការ​ផ្តល់ឱកាស​ដល់​កីឡាករ​កីឡាការិនី​ដែល​មិន​ធ្លាប់​ប្រកួត​បាន​ចូលរួម​ប្រកួត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​យល់ថា មានការ​ប្រកួត​កាន់តែច្រើន​កីឡាករ​កាន់​រីកចម្រើន​ទាំង​សមត្ថភាព និង​បទពិសោធន៍​៕



Tag:
 កីឡា​ជាតិ​លើក​ទី​១
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com