ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កីឡាជាតិលើកទី១៖ កម្រងរូបភាពសម្តែងសាកល្បងត្រៀមមុនថ្ងៃបើកការប្រកួតផ្លូវការ
27, Oct 2016 ,
7:39 pm
រូបភាព
×
ដោយ:
ដើម្បីត្រៀមបើកការប្រកួតកីឡាជាតិលើកទី១ជាប្រវត្តិសាស្ត្រក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំកីឡាកម្ពុជាបានរៀបចំការសម្តែងសាកល្បង ដើម្បីត្រៀមមុនថ្ងៃបើកជាផ្លូវការនាថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិ។
តាមរយៈការសម្តែងសាកល្បងកាលពីថ្ងៃទី២៦ ខែតុលា ដែលថ្នាក់ដឹកនាំកីឡាកម្ពុជាបានកំណត់ជាថ្ងៃចុងក្រោយនៃការសម្តែងសាកល្បងសម្រាប់ត្រៀមបើកជាផ្លូវការការប្រកួតកីឡាជាតិលើកទី១។ ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសង្កេតថា ការសម្តែងមានលក្ខណៈប្រសើរច្រើនជាងមុន ប៉ុន្តែក៏នៅមានចំណុចតិចតួចដែលខ្វះខាតផងដែរ។
លោកបន្តទៀតថា ដើម្បីឲ្យការបើកការប្រកួតផ្លូវការនៃការប្រកួតកីឡាជាតិលើកទី១ ដំណើរការបានល្អ និងរលូនក្រុមសម្តែងដែលនៅមានចំណុចខ្វះខាតត្រូវមកសម្តែងសាកល្បងបន្ថែមទៀតនៅថ្ងៃទី២៧ ខែតុលា ដើម្បីកែលម្អរាល់ចំណុចខ្វះខាតទាំងនោះ។
ទន្ទឹមនឹងនេះ លោក នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សឲ្យចូលរួមទស្សនាថ្ងៃបើកការប្រកួតកីឡាជាតិលើកទី១ជាផ្លូវការនាថ្ងៃទី២៨ ខែតុលាឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនី ក៏ដូចជាអបអរថ្ងៃបើកការប្រកួតមួយនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កីឡាជាតិលើកទី១
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម