អត្ថបទពាណិជ្ជកម្ម
BBQ Chicken ផ្ដល់ជូនមុខម្ហូបថ្មី ម៉ាឡាឈីកខិន សាច់មាន់បំពងស្រួយឆ្ងាញ់ហិរជាប់មាត់
× ថ្មីៗនេះ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា (BBQ Chicken Cambodia) មានកិត្តិយសក្នុងការណែនាំ មុខម្ហូបថ្មី សាច់មាន់បំពងម៉ាឡា (Mala Chicken) ដែលមានរសជាតិឈ្ងុយឆ្ងាញ់ បំពងដោយម្ស៉ៅ ជាពិសេសទៀតនោះ មានរសជាតិហិរៗតិច ដែលលោកអ្នកអាចជ្រើសកម្រិតនៃភាពហិរទៅតាមចំណង់ចំណូលចិត្ត។ លោកអ្នកអាចរីករាយជាមួយមុខម្ហូបដ៏ថ្មីនេះ ចាប់ពីថ្ងៃនេះតទៅ នៅគ្រប់សាខា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា នៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប ។
លោកស្រី ស៊ិន សុធានី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ នៃ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា បានមានប្រសាសន៍ថា “ យើងជឿជាក់ថា មុខម្ហូបថ្មី “ម៉ាឡា ឈីកខិន (Mala Chicken)” ជាជម្រើសមួយសម្រាប់ អតិថិជនទាំងអស់ ជាពិសេសសម្រាប់មិត្តយុវវ័យ ដែលចូលចិត្តរសជាតិបែបហិរ និងជូរអែមៗ ជាមួយនិងម្សៅបំពង សាច់មាន់ស្រស់ៗ ដោយប្រើប្រាស់ប្រេងអូលីវសុទ្ធ១០០% សម្រាប់ធ្វើការចម្អិនមុខម្ហូបនេះ។ លោកអ្នកនឹងពេញចិត្តចំពោះរសជាតិនៃម្ហូបមួយនេះ ពី ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា”។
ក្រោយពីការបម្រើសេវាកម្ម ជូនដល់អតិថិជន ចាប់តាំងពីឆ្នាំ ២០០៨ រួចមក ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ( BBQ Chicken Cambodia) ដែលជា ភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាខ្លាំងលើ ឱជារសនៃមុខម្ហូប មានម្ហូបច្រើនមុខ និងមានប្រយោជន៍ដល់សុខភាពក្នុងពេលជាមួយគ្នា។ សាច់មាន់ស្រស់ៗត្រូវបានរៀបចំ សម្រិតសម្រាំងចម្អិនជាមួយប្រេងអូលីវ ១០០% និងគ្រឿងផ្សំសម្ងាត់ បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ មាន់ (Chicken University) របស់ក្រុមហ៊ុននៅប្រទេសកូរ៉េ។
គួរបញ្ជក់ផងដែរថា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា មាន ៤ សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។ លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនាំចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) ។
(អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com