ជាតិ
EDC ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី រយៈពេល ៣​ថ្ងៃ នៅ​តំបន់​មួយចំនួន​ជាយ​រាជធានី​ភ្នំពេញ​
27, Oct 2016 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧​ដល់ ២៨ និង​ថ្ងៃទី​៣០ ខែតុលា​នេះ​។ ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ដោយសារ​ការជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ដែល​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើ​ផ្អែក​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់​អគ្គិសនី​កម្ពុជា​។



​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​៥​ល្ងាច​នា​ថ្ងៃទី ២៧ តុលា​នេះ អគ្គិសនី​កម្ពុជា បាន​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​រាជធានី​ភ្នំពេញ តាម​តំបន់​មួយចំនួន​ដូចជា តំបន់​ភ្លើង​លេខ ប​.​ត​២៩៥, P៨៤៥ ស្ថិតនៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ តំបន់​ភ្លើង​លេខ P១៦៦១ ស្ថិតនៅ​ភូមិ​ត្រពាំង​សំព័រ សង្កាត់​គោក​រងា ខណ្ឌ​ព្រែក​ព្នៅ​។

​តំបន់​ភ្លើង​មួយចំនួន ស្ថិតនៅ​ភូមិ​ទ្រា ភូមិ​ទ្រា​១ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ និង​តំបន់​មួយចំនួន​នៅតាម​បណ្ដោយ​ផ្លូវ​ជើងឯក ចាប់ពី​ភូមិ​សំបូរ សង្កាត់​ដង្កោ រហូតដល់​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ​។ តំបន់​ភ្លើង​មួយចំនួនទៀត នៅ​ភូមិ​តាងៅ ភូមិ​តាងៅ​កណ្ដាល ភូមិ​តាងៅ​ក្រោម ភូមិ​បឹង​ឈូក ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​សម្រាប់​ថ្ងៃទី ២៨ ខែតុលា EDC បាន​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​១២​រសៀល នៅ​តំបន់​ភ្លើង​លេខ ប​.​ត​២៩៥ ស្ថិតនៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួន​ក្នុងភូមិ​តា​ងួន​១ ភូមិ​តា​ងួន​២ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ និង​តំបន់​ភ្លើង​មួយចំនួនទៀត នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ រហូតដល់​សង្កាត់​ច្រាំង​ចំរេះ​ទី​២  ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​អគ្គិសនី​កម្ពុជា បាន​បន្ថែមទៀតថា នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១៦ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​១២​រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​លេខ ប​.​ត ០២៧  ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​តំបន់​ភ្លើង​លេខ​PT១០១២ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន​។ សម្រាប់​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិក ភូមិខ​១ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​ស្ថិតនៅ​ភូមិ​សំបួរ ភូមិ​តា​ឡី ភូមិ​ខ្លា សង្កាត់​ដង្កោ ខណ្ឌដង្កោ​៕


Tag:
 អគ្គិសនី​កម្ពុជា​
  EDC
© រក្សាសិទ្ធិដោយ thmeythmey.com