ជាតិ
សេដ្ឋកិច្ច
កម្ពុជា ឡាវ និង​វៀតណាម គ្រោង​បង្កើត​គេហទំព័រ​ពាណិជ្ជកម្ម​រួមគ្នា​
27, Oct 2016 , 9:19 pm        
រូបភាព
ដោយ:
​កម្ពុជា ឡាវ និង​វៀតណាម គ្រោង​បង្កើត​គេហទំព័រ​ពាណិជ្ជកម្ម​រួមគ្នា ដើម្បី​ចែករំលែក​ព័ត៌មាន​ទីផ្សារ និង​គោលនយោបាយ​ផ្សេងៗ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៥​ខែតុលា​។​



​គម្រោង​បង្កើត​គេហទំព័រ​នេះ ត្រូវបាន​លើកឡើង​ក្នុងពេល​សម្រាក​ពិសារ​អាហារ​ថ្ងៃត្រង់ រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងបី នា​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ដ្រ​សហ​ប្រតិ​ប​ត្ដិ​ការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី ចៅ​ផៅ​យ៉ា មេគង្គ (ACMECS) លើក​ទី ៧ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) លើក​ទី​៨ ព្រមទាំង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ​២០១៦ ស្តីពី​តំបន់​មេគង្គ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​សេចក្ដីប្រកាស​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ជា​លទ្ធផល​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី បាន​ឯកភាពគ្នា​ក្នុងការ​បង្កើត​គេហទំព័រ​រួមគ្នា​មួយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចែករំលែក​រាល់​ព័ត៌មាន​ស្តីពី​ទីផ្សារ និង​គោលនយោបាយ​ផ្សេងៗ ដែល​សំដៅ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ទាំងបី​»៕


Tag:
 គេហទំព័រ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com