កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ឈ្នះ​កីឡាករ Jessie Vargas ដណ្តើមបាន​ខ្សែក្រវ៉ាត់ WBO
06, Nov 2016 , 12:35 pm        
រូបភាព
ដោយ:
 
 
​កីឡាករ Manny Pacquiao បានទទួល​ជ័យជម្នះ​លើ​កីឡាករ Jessie Vargas នៅក្នុង​ការប្រកួត​អន្តរជាតិ​ដណ្តើម​ខ្សែក្រវ៉ាត់ WBO នៅក្នុង​ទឹកដី Las Vegas ក្នុង​រដ្ឋ Nevada​។


 
​នៅ​ទឹក​ទី ២ កីឡាករ​ហ្វីល​ពី​ន Manny Pacquiao បាន​ម៉ាត់​ចូល​មុខ​កីឡាករ Jessie Vargas ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​រាប់​កីឡាករ Jessie Vargas ជា​លើក​ទី ១ តែ​យ៉ាងណា​កីឡាករ​ជនជាតិ​អាមេរិក​រូបនេះ នៅតែ​អាច​ប្រមូល​ស្មារតី​ប្រកួត​តស៊ូ​ជាមួយ​វីរៈបុរស​ហ្វីលីពីន​រហូតដល់​ចប់​ទឹក​ទី​២ ។  
  
 
​បន្ទាប់ពី​ទឹក​ទី ២  ទឹក​បន្តបន្ទាប់​ទៀត​កីឡាករ Jessie Vargas អាច​ទប់ទល់​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ហ្វីលីពីន​រហូតដល់​ទឹក​ទី ១២ ដែលជា​ទឹក​បញ្ចប់​។ ក្រោយ​បញ្ចប់​ការប្រកួត​ជ័យជម្នះ​ជា​ឯក​ច្ឆ័​យ​បាន​ទៅលើ​កីឡាករ Manny Pacquiao  ដែល​ធ្វើ​ឲ្យ​កីឡាករ​ហ្វីលីពីន​វ័យ ៣៧ ឆ្នាំ​រូបនេះ ទទួលបាន​ក្រវ៉ាត់ WBO មួយ​បន្ថែមទៀត​។ 
 
​បន្ទាប់ពី​ទទួល​ជ័យជម្នះ ពិធីករ បាន​សួរ​ទៅ​កីឡាករ Pacquiao ថា តើ​នឹង​ប្រកួត​ជាមួយ​នរណា​ទៀត​បន្ត​? Floyd  Mayweather ឬក៏ Timothy Bradley? កីឡាករ Pacquiao ឆ្លើយតប​ថា ក្នុងចំណោម​អ្នក​ទាំងពីរ​នេះ លោក​វាយ​ជាមួយ​នរណា​ក៏បាន​ដែរ គ្មាន​បញ្ហា​នោះទេ​។ 
 
​ចម្លើយ​របស់ Manny Pacquiao   បែបនេះ  ខណៈដែល​កីឡាករ  Floyd  Mayweather ដែល​ធ្លាប់​ឈ្នះ​ខ្លួន និង Timothy Bradley ក៏​កំពុងមាន​វត្តមាន​ទស្សនា ការប្រកួត​រវាង​រូបលោក និង កីឡាករ Jessie Vargas ផងដែរ៕







Tag:
 Manny Pacquiao
  Jessie Vargas
© រក្សាសិទ្ធិដោយ thmeythmey.com