ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
កម្ពុជា-កូរ៉េផ្សារភ្ជាប់សិល្បៈបុរាណ និងសម័យតាមការអប់រំ
11, Nov 2016 ,
8:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ និស្សិតកម្ពុជា និងកូរ៉េជាង ២០នាក់ បានផ្លាស់ប្តូរពិសោធន៍សិល្បៈបុរាណ និងសម័យ រវាងកម្ពុជា -កូរ៉េ រយៈពេលជាង ៣សប្តាហ៍ ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការផ្លាស់ប្តូរកម្មវិធីផ្នែកសិល្បៈនេះ ជាកិច្ចសហការរួមគ្នារវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យជាតិសិល្បៈកូរ៉េ។
លោក Shin Chang Ho ផ្នែកសិល្បៈរាំ និងតន្រី្ត នៃសាកលវិទ្យាល័យជាតិសិល្បៈកូរ៉េមានអារម្មណ៍រីករាយជាខ្លាំង នៅពេលសិល្បៈកម្ពុជា និងកូរ៉េត្រូវបានផ្សារភ្ជាប់គ្នារវាង យុវជនប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការក្រោមគម្រោង Dream Project មានរយៈពេល ជាង ៣ឆ្នាំហើយ នៅកម្ពុជា។
លោក Shin Chang Ho ដែលមានវត្តមាននៅកម្ពុជាជាលើកទីពីរ ជឿជាក់ថា ការផ្លាស់ប្តូរគ្នា រវាងសិល្បៈបុរាណ និងទំនើបរវាងប្រទេសទាំងពីរ នឹងជួយរឹតចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េថែមទៀត។
លោកសាស្ត្រាចារ្យ បានថ្លែងក្នុងពិធីសម្តែងសិល្បៈរវាងកម្ពុជា និងកូរ៉េ នៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដូច្នេះថា៖«ខ្ញុំគិតថា កាយវិការសិល្បៈនេះ មានលក្ខណៈល្អប្រសើរជាងពាក្យសម្តី ព្រោះវាបង្ហាញពីការគាំទ្រ និងចែករំលែកវប្បធម៌ប្រទេសទាំងពីរផ្ទាល់»។
មិនខុសគ្នាដែរ លោក ជីន នោមមុន្នី សាកលវិទ្យាល័យរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជឿជាក់ថា ចំណងមិត្តភាពផ្នែកសិល្បៈរវាងកម្ពុជា និងកូរ៉េ នឹងកាន់តែទទួលបាន ការចាប់អារម្មណ៍រវាងប្រជាជនទាំងពីរទៀត។
សាកលវិទ្យាល័យរងរូបនេះ មើលឃើញថា សិល្បៈបុរាណកូរ៉េមានលក្ខណៈប្រហាក់ប្រហែលនឹងសិល្បៈបុរាណខ្មែរដែលអាចទាញចំណាប់អារម្មណ៍ប្រជាជនទាំងពីរ ផ្ទុយពីសិល្បៈបស្ចិមប្រទេស និងនៅអឺរ៉ុប។
លោកបានសង្កេតផ្អែកតាមការទស្សនាភាពយន្តកូរ៉េកន្លងទៅ ប្រាប់និស្សិត និងសាស្ត្រាចារ្យចូលរួមជាង ១០០នាក់ ក្នុងសាលសន្និសីទ ដូច្នេះថា៖«វប្បធម៌ និងសិល្បៈកូរ៉មានកាយវិការ ចិត្ត អត្តសញ្ញាណបុរាណមិនខុសពីខ្មែរយើងប៉ុន្មានទេ ពិសេសគឺ ការប្រើប្រាស់ពណ៌សំលៀក បំពាក់តែម្តង»។
លោកជឿជាក់ថា ទាំងសិល្បៈបែបបុរាណ និងទំនើបប្រទេសទាំងពីរ នឹងទទួលបានការចាប់ អារម្មណ៍រវាងប្រជាជនទាំងពីរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កូរ៉េ
កម្ពុជា
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម