អន្តរជាតិ
ថៃ​មាន​សាកលវិទ្យាល័យ​ចំនួន​៦​ដែល​ចូលក្នុង​លំដាប់​ពិភពលោក​
31, Dec 2016 , 1:19 pm        
រូបភាព
ដោយ: ធីតា
 ​ថៃ​ដែលជា​ប្រទេសជិតខាង​របស់​កម្ពុជា ក៏មាន​ប្រព័ន្ធ​អប់រំ​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ក្នុង​បញ្ជី Best Global Universities ដែល​ចាត់ថ្នាក់​ដោយ​ភ្នាក់ងារ U.S.News កាលពីពេល​ថ្មីៗ​កន្លងមកនេះ ថៃ​មាន​សាកលវិទ្យាល័យ​ស្តង់ដារ​កំពូល​ចំនួន​៦​ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូលៗ​ចំនួន​១០០០​នៅលើ​ពិភពលោក​។​

 
​ខាងក្រោម​នេះ ជា​ឈ្មោះ​សាកលវិទ្យាល័យ​ទាំង​៦​របស់​ថៃ​ដែល​ស្ថិត​ក្នុងចំណោម​សាកលវិទ្យាល័យ​ដែលមាន​គុណភាព​អប់រំ​ល្អ​ជាងគេ​លើ​ពិភពលោក (Best Global Universities) ដែល​ត្រូវបាន​ចាត់ថ្នាក់​ដោយ U.S.News ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​៖
 
១. Mahidol University ដែល​ស្ថិតនៅ​ខេត្ត Nakhon Pathom (​លេខ​៥១៦​លើ​ពិភពលោក​)
២. Chulalongkorn University ក្នុង​ទីក្រុង​បាងកក (​លេខ​៥៨១​លើ​ពិភពលោក​)
៣. Chiang Mai University ក្នុង​ខេត្ត​ឈៀង​ម៉ៃ (​លេខ​៨៤១​លើ​ពិភពលោក​)
៤. Kasetsart University ក្នុង​ក្រុង​បាងកក (​លេខ​៩២៨​លើ​ពិភពលោក​)
៥. Prince Songkla University ក្នុង​ខេត្ត​សុង​ខ្លា (​លេខ​៩៣៣​លើ​ពិភពលោក​)
៦. Khon Kaen University ក្នុង​ខេត្ត​ខនខែ​ន (​លេខ​៩៤៨​លើ​ពិភពលោក​)​។​
 
​ក្រៅពី​សាកលវិទ្យាល័យ​ទាំង​៦​ដែល​ស្ថិតនៅក្នុង Top 1000 សាកលវិទ្យាល័យ​២​ទៀត​របស់​ថៃ ក៏មាន​ការទទួលស្គាល់​ខ្ពស់​ផងដែរ​ទាក់ទង​នឹង​គុណភាព​នៃ​ការអប់រំ ក្នុងនោះ​មាន King Mongkuts Univeristy of Technology Thonburi ក្នុង​ក្រុង​បាងកក និង Mae Fah Lunag University ក្នុង​ខេត្ត​ឈៀង​រ៉ៃ​៕

Tag:
 អប់រំ​
  ថៃ​
  សាកលវិទ្យាល័យ​
  Best Global Universities
© រក្សាសិទ្ធិដោយ thmeythmey.com