ជាតិ
ការដាល់អំបុករបស់គ្រួសារលោកស្រី លាងហាក់ នៅឃុំព្រៃទឹង ខេត្តព្រៃវែង
× ព្រៃវែង៖ជារៀងរាល់ឆ្នាំ បន្ទាប់ពីច្រូតកាត់រួច លោកស្រី លាងហាក់ ជាកសិកររស់នៅភូមិឈើទាល ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង តែងតែនាំកូនៗ ដាល់អំបុកសម្រាប់ហូប និងសម្រាប់ប្រារព្ធពិធីអកអំបុក នៅក្នុងអំឡុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ។ លោកស្រី លាងហាក់ ឲ្យដឹងថា នៅក្នុងភូមិរបស់លោកស្រី ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋដែលដាល់អំបុកកាន់តិចទៅៗ ដោយពូកគេចាំទិញអំបុកស្រាប់ពីផ្សារ ព្រោះមិនចង់ចំណាយកម្លាំង។
កសិករខាងលើ លើកឡើងថា មូលហេតុដែលគ្រួសារលោកស្រី ដាល់អំបុកហូបខ្លួនឯង ព្រោះអំបុកដែលទិញនៅឯផ្សារ មិនឆ្ងាញ់ដូចធ្វើខ្លួនឯង។ «ម្យ៉ាង ធ្វើខ្លួនឯង យើងមិនអស់លុយ ហើយឲ្យកូនខ្ញុំ ចេះដាល់អំបុកតពីខ្ញុំទៅ។ ឥឡូវនេះ ក្មេងក្រោយៗ គេលែងចេះដាល់អំបុកហើយ អ្នកខ្លះលីងតែស្រូវឲ្យគេដាល់អំបុកនោះ មិនចេះផង»។ នេះជាការបញ្ជាក់របស់លោកស្រី លាងហាក់៕
ជាបន្តសូមទស្សនាវីដេអូខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com