អន្តរជាតិ
អតីត​គ្រូ​គណិត​ម្នាក់​ត្រូវ​ក្រុមហ៊ុន​ល្បែងភ្នាល់​ហាមឃាត់ ដោយសារ​ចាក់​ត្រូវ​ច្រើនលើក​ពេក​
21, Nov 2016 , 10:47 am        
រូបភាព
ដោយ: ធីតា
 
 
​ក្រុមហ៊ុន​ល្បែងភ្នាល់​នៅ​សង្កាត់ Camden Town នៃ​ទីក្រុង​ឡុង​ដ៍ បានសម្រេច​ហាមឃាត់​លោក Richard Saul លើ​ការចាក់​ភ្នាល់ ជាពិសេស​កីឡា​ប្រណាំងសេះ បន្ទាប់ពី​អតីត​គ្រូបង្រៀន​គណិតវិទ្យា​រូបនេះ ឈ្នះ​ប្រាក់​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​តំបន់ Camden New Journal​។​

 
​លោក Richard Saul បាន​ហៅ​ខ្លួនឯង​ថា ជា​អ្នកជំនាញ​ពិសេស​លើ​ការ​ភ្នាល់​ល្បែង តាមរយៈ​ការប្រើ​ប្រព័ន្ធ​វិភាគ​ដ៏​ឆ្លាត​វៃ និង​ពិ​សេសមួយ​របស់លោក​។ ទាក់ទង​នឹង​ការប្រណាំង​សេះ លោក​បាន​អះអាងថា លោក​មានការ​វិភាគ​មួយ​ដ៏​ច្បាស់លាស់ ហើយ​ឈ្នះ​គ្រប់ការ​ភ្នាល់​ដោយ​មិន​ភ័យខ្លាច​ចាញ់​។​
 
Paddy Power ដែលជា​ក្រុមហ៊ុន​ភ្នាល់​ល្បែង​ដ៏​ធំ​មួយ​ប្រចាំ​តំបន់ Camden បាន​អះអាងថា ពួកគេ​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន ដែល​បានសម្រេច​ហាមឃាត់​លោក Saul​។ «​គាត់​ជាម​នុស្ស​ដែល​ដឹង​ច្បាស់​ពេក​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​តំណាង​ក្រុមហ៊ុន​។​
 
​លោក Saul បាន​អះអាងថា លោក​បាន​ចំណាយ​ប្រាក់​រាប់ម៉ឺន​ផោន​លើ​ការ​ភ្នាល់​ល្បែង​នា​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ លោក​ត្រូវបាន​ក្រុមហ៊ុន​ភ្នាល់​បដិសេធ​ជា​បន្តបន្ទាប់ ដោយសារ​ពួកគេ​មើលឃើញថា លោក​ចាក់​ត្រូវ​ច្រើនលើក​ពេក​។​
 
​លោក​បាន​បញ្ជាក់ថា​៖ «​នៅ Camden Town នៅសល់តែ​ក្រុមហ៊ុន Jennings ប៉ុណ្ណោះ ដែល​ទទួល​ការ​ភ្នាល់​របស់ខ្ញុំ ប៉ុន្តែ​ពួកគេ​អនុញាត​ឲ្យ​តែ​មួយលើកទៀត​ប៉ុណ្ណោះ​»​។​
 
​មិន​មានការ​លំអិត​ទាក់ទង​នឹង​ប្រព័ន្ធ​នៃ​ការ​ភ្នាល់​របស់លោក Saul នោះឡើយ ប៉ុន្តែ​ក្រៅពី​ការប្រណាំង​សេះ ប្រព័ន្ធ​នេះ ការ​អាច​ដំណើរ​លើ​ល្បែង​ផ្សេងៗ​ផងដែរ រួមទាំង​បាល់ទាត់​ជាដើម​៕ 
 
 

Tag:
 ល្បែងភ្នាល់
  ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com