ខ្មែរ​ក្រហម
ជាតិ
លោក នេត្រ ភក្ត្រា​៖​សាលដីកា​ប្រឆាំង​នួន ជា និង​ខៀវ សំផន ជា​យុត្តិធម៌​រួម​សម្រាប់​កម្ពុជា​
21, Nov 2016 , 3:32 pm        
រូបភាព
​អង្គជំនុំជម្រះ​នៃ​តុលាការ​កំពូល​កម្ពុជា​(​អ​.​វ​.​ត​.​ក​) នឹង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សារទុក្ ខ​ក្នុង​សំណុំរឿង ០០២/០០១ ប្រឆាំង​អតីត​មេដឹកនាំ​ខ្មែរក្រហម គឺ​លោក នួន ជា និង​ខៀវ សំផន នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ ក្រោយ​សន្និសីទកាសែតនៅថ្ងៃទី២១ ខែវិច្ឆិកានេះ លោក នេត្រ ភក្ត្រា បាន​ថ្លែងថា សាលដីកា​នេះ មិន​ត្រឹមតែ​ជា​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៅក្នុង​របប​អាវខ្មៅ​​ និង​អ្នក​នៅ​រស់រានមានជីវិតនោះ​ទេ តែ​គឺជា​តម្លៃ​រួម​ នៃ​ដំណើរការ​ស្វែងរក​ការពិត និង​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​។ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​រូបនេះ បន្ថែមទៀតថា សាលដីកា​ស្ថាពរ​នេះ ក៏​វាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ សម្រាប់​សាលាក្តី​ខ្មែរក្រហម ​ក្នុងការ​រកយុត្តិធម៌​សម្រាប់​ជនរងគ្រោះ បន្ទាប់ពី​បានប្រកាសសាលដីកាលើសំណុំរឿង​០០១ ប្រឆាំង​អតីត​ប្រធាន​គុក​ទួលស្លែង កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ​ឌុ​ច​។



​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ដូចតទៅ​៖






Tag:
 នេត្រ ភក្ត្រា​
 ​ នួន ជា​
  ខៀវ សំផន​
© រក្សាសិទ្ធិដោយ thmeythmey.com