កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ម៉ាឡេស៊ី​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ប្រជែង​ពាន Puskas ជាមួយ Neymar, Messi
21, Nov 2016 , 10:10 pm        
រូបភាព
Faiz Subri ខ្សែប្រយុទ្ធក្លិប Penang របស់ម៉ាឡេស៊ី
Faiz Subri ខ្សែប្រយុទ្ធក្លិប Penang របស់ម៉ាឡេស៊ី
ដោយ: រួបរួម
សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់​ដែល​ស៊ុត​បាល់​បញ្ជូន​ល្អ​ជាងគេ (FIFA Puskas Award) នា​រយៈពេល​១២​ខែ​។ កីឡាករ​ម៉ាឡេស៊ី Faiz Subri ស្ថិតក្នុង​ចំណោម​កីឡាករ​ទាំង​១០​នាក់ (កីឡាការិនីម្នាក់) ​ដែល​ក្នុងនោះ មាន Neymar និង Messi ផងដែរ​។​



​ពានរង្វាន់​ប្រចាំ​ឆ្នាំនេះ ផ្តោតលើ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ល្អឥតខ្ចោះ​ចន្លោះ ពី​ខែតុលា ឆ្នាំ​២០១៥ ដល់​ខែតុលា ឆ្នាំ​២០១៦ ។​


បេក្ខភាព​ទាំង​១០​នាក់​រួមមាន​៖

Mario Gaspar (​អេ​ស្ប៉ា​ញ​) - 13.11.2015, Spain v England, មិត្តភាព​អន្តរជាតិ​
Hlompho Kekana (​អាហ្វ្រិក​ខាងត្បូង​) - 26.03.2016, Cameroon v South Africa, វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអាហ្វ្រិក​
Marlone (​ប្រេ​ស៊ី​ល​) - 21.04.2016, Corinthians v Cobresal, ក្របខណ្ឌ Copa Libertadores
Lionel Messi (​អា​ហ្ស​ង់​ទីន​) - 21.06.2016, USA v Argentina, វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa America Centenario
Neymar (​ប្រេ​ស៊ី​ល​) - 08.11.2015, Barcelona v Villarreal, ក្របខណ្ឌ La Liga
Saul Niguez (​អេ​ស្ប៉ា​ញ​) - 27.04.2016, Atletico Madrid v Bayern Munich, ពានរង្វាន់ Champions League
Hal Robson-Kanu (​វេ​លស៍​) - 01.07.2016, Wales v Belgium, ពានរង្វាន់ EURO 2016
Daniuska Rodríguez (​វេ​ណេ​ស៊ុយ​អេ​ឡា​) - 14.03.2016, Venezuela v Colombia, បាល់ទាត់​នារី​អាយុ​ក្រោម ១៧​ឆ្នាំ South American U-17 Women’s Football Championship
Simon Skrabb (​ហ្វាំ​ង​ឡង់​) - 31.10.2015, Gefle v Atvidaberg, ក្របខណ្ឌ Allsvenskan league
Mohd Faiz Subri (​ម៉ាឡេស៊ី​) - 16.02.2016, Penang v Pahang, ក្របខណ្ឌ Malaysia Super League

Tag:
 បាល់ទាត់
  FIFA
  Puskas
© រក្សាសិទ្ធិដោយ thmeythmey.com