ជាតិ
កំពូល​កំពុងបើក​សវនាកា​រ​សំណុំរឿង​លោក នី ចរិយា និង​មន្ត្រី​អាដហុក​៤​រូប​
23, Nov 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលាការ​កំពូល កំពុងបើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​មោឃភាព នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក នី ចរិយា និង​មន្ត្រី​អាដហុក​៤​រូប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​។​



​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ឈួន ចាន់ថា ជា​តំណាង​មហាអយ្យការ ។​

​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​។ បើ​គិត​មកដល់ពេលនេះ ពួកគាត់​ទាំង​៥ ជាប់ពន្ធនាគារ ជាង​៧​ខែ​ហើយ​។ បើតាម​ការចោទប្រកាន់​របស់​តុលា​ការជាន់​ទាប អ្នក​ទាំង​៥​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​ក្រោយ​អ្នក​ទាំង​៥​ត្រូវបាន​នាំខ្លួន​ទៅកាន់​ពន្ធនាគារ សហ​មេធាវី បានស្នើ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ ដោះលែង​កូនក្តី​របស់ខ្លួន ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ប៉ុន្តែ​តុលាការ​រាជធានី​ភ្នំពេញ បាន​ច្រានចោល​សំណើ​របស់​ក្រុម​មេធាវី​ទាំងនោះ​។ បន្ទាប់មក ក្រុម​មេធាវី ក៏បាន​បន្ត​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​ម្តង​រួចទៅហើយ ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​សាលា​រាជធានី​ភ្នំពេញ​។ ជា​អកុសល មេធាវី​បាន​បរាជ័យ​ជា​លើក​ទី​២ ដោយសារតែ​សាលា​ឧ​ទ្ទ​រណ៍ យល់ស្រប​នឹង​សេចក្តីសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​។ នៅ​ទីបំផុត ក្រុម​មេធាវី ក៏បាន​ប្តូរ​ពី «​ការប្តឹង​សុំ​នៅក្រៅ​ឃុំ​» ទៅជា «​ការប្តឹង​សុំ​មោឃភាព​នីតិវិធី​» វិញ​៕


Tag:
 នី ចរិយា​
  អាដហុក​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com