ជាតិ
​​​ន​យោ​បាយ​ជាតិ​
ម្តាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី បានទទួល​មរណភាព​ហើយ នៅ​យប់​ថ្ងៃទី​២៤ វិច្ឆិកា​
24, Nov 2016 , 10:31 pm        
រូបភាព
រូបពីហ្វេសប៊ុក Sophorn Lary II
រូបពីហ្វេសប៊ុក Sophorn Lary II
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី ញឹក ជូឡុង-មាសកេ​ត សមភ័ត្រ ជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មួ​រ៉ា ដែល​ត្រូវជា​ម្តាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី បានទទួល​មរណភាព​ហើយ នៅ​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ ក្នុងអាយុ ៩៦ ឆ្នាំ ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក រៀល ខេមរិន្ទ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហោះ​នៅមុននេះ​បន្តិច​។​

 
​លោក រៀល ខេមរិន្ទ សរសេរ​បែបនេះ​ថា​៖«​យប់​ថ្ងៃទី ២៤​វិច្ឆិកា ឆ្នាំ​២០១៦ យើង​កំពុង​រៀបចំ​រោង​ពិធីបុណ្យ សម្រាប់​តម្កល់សព​មាតា​របស់ លោកជំទាវ ជូ ឡុង​សូ​ម៉ា​រ៉ា និង លោក​ប្រធាន សម រង្ស៊ី​នៅ​ទីស្នាក់ការ​កណ្តាល CNRP ដែល​បានទទួល​មរណភាព ដោយ​ជរាពាធ​កាល​»​។​
 
​សូមបញ្ជាក់ថា លោកស្រី ញឹក ជូឡុង-មាសកេ​ត សមភ័ត្រ ជា​ភរិយា​របស់​សម្តេច ញឹក ជូ​ឡុង ដែក​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុ​ជាមួយ​រូប​កាលពី​អតីតកាល​។ សម្តេច ញឹក ជូ​ឡុង ជា​អ្នកមាន​ភក្តីភាព និង​ដង្ហែ​តាម​ព្រះ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com