ជាតិ
បទសម្ភាសន៍
សិល្បៈ​ប្រថាប់​រូប សំងំ​ចាំ​ភ្ញៀវទេសចរ​នៅ​សារមន្ទីរ ព្រះ​នរោត្តម សីហនុ​-​អង្គរ​
28, Nov 2016 , 9:53 am        
រូបភាព
ដោយ:
សៀមរាប​៖ ក្រៅពី​ទស្សនា​រូប​បដិមា និង​វត្ថុ​សិល្បៈ​ដែលជា​លទ្ធផល​កំណាយ​ក្រោម​ដី ព្រមទាំង​ការ​ទស្សនា​បណ្ណាល័យ​ដែលមាន​តំកល់​ឯកសារ​បុរាណវិទ្យា​ដ៏​មានតម្លៃ​ជាច្រើន​នៅ​សារមន្ទីរ ព្រះ​នរោត្តម សីហ​នុ​-​អង្គរ ក្នុង​ខេត្តសៀមរាប​នោះ ភ្ញៀវទេសចរ​អាច​ចូលរួម​ប្រថាប់​រូប​ដ៏​អស្ចារ្យ ដែលជា​សិល្បៈ​ផ្តា​នរូ​ប​ពីលើ​ចម្លាក់​ថ្ម​មកលើ​ក្រដាស​។ បើតាម​អ្នកស្រី តុ​ប ចន្ទ​សុ​ឬ​ទ្ធី មគ្គុទេសក៍​នៃ​សារមន្ទីរ​មួយ​នេះ ភ្ញៀវ​ដែល​ចូលចិត្ត​ប្រថាប់​រូប ភាគច្រើន​ជា​ជនបរទេស និង​កុមារ​។ ជនបរទេស​ត្រូវ​ទិញ​សំបុត្រ​ដែលមាន​តម្លៃ ៣​ដុល្លារ​អា​មេ​រិ​ក រីឯ​ភ្ញៀវទេសចរ​ជា​ជនជាតិខ្មែរ​ត្រូវ​ទិញ​សំបុត្រ​តម្លៃ​មួយ​ពាន់​រៀល នៅពេល​ចូល​ទស្សនា​។ ដោយឡែក​ទាំង​កុមារ​ជនបរទេស និង​កុមារ​ខ្មែរ ដែលមាន​អាយុ​ក្រោម​១២​ឆ្នាំ ពួកគេ​អាច​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​។ យ៉ាងណាក៏ដោយ សារមន្ទីរ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០០៧ ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​សាលាខេត្ត​សៀមរាប​មួយ​នេះ មិនទាន់មាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ​ឡើយ ព្រោះ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ភាគច្រើន​ផ្តោត​សំខាន់​តែ​លើ​ប្រាសាទ​។ តើ​ការ​ប្រថាប់​រូប​មាន​សកម្មភាព​បែបណា​?


​ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ពី​កម្មវិធី ថ្មីៗ​៣​នាទី ដូចតទៅ​៖

Tag:
 សារមន្ទីរ ព្រះ​នរោត្តម សីហនុ​-​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com