កីឡាអន្តរជាតិ
អន្តរជាតិ
សំឡេង​អាត់​៖ យន្តហោះ​ដឹក​ក្រុម Chapecoense ធ្លាក់​ដោយសារ​ធ្លាយ​ធុងសាំង​
01, Dec 2016 , 11:19 am        
រូបភាព
 
​យន្តហោះ​ខ្នាតតូច​ដែល​ធ្លាក់​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​បានសម្លាប់​ក្រុមកីឡា​បាល់ទាត់​ក្នុងប្រទេស​ប្រេ​ស៊ី​ល Chapecoense ជាច្រើន​នាក់​នោះ ត្រូវបាន​គេ​រកឃើញថា​បណ្តាលមកពី​លេច​ធ្លាយ​ធុងសាំង​នៅពេល​កំពុង​បើកបរ​។ នេះ​បើ​យោងតាម​ខ្សែអាត់​សំឡេង​ដែល​គេ​រកឃើញ​ក្នុង​យន្តហោះ​។​

 
​បើ​យោងតាម​សំឡេង​ខ្សែអាត់ ដែល​រកឃើញ​ក្នុង​យន្តហោះ​ដែល​ធ្លាក់​បាន​បញ្ជាក់ថា អ្នកបើក​យន្តហោះ​បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បី​សុំ​ការអនុញ្ញាត​ចុះចត​ដោយសា​រតែ កង្វះ​ប្រេងឥន្ធនៈ ប៉ុន្តែ​ត្រូវ​បរាជ័យ​ដោយសា​មិនអាច​ទាក់ទង​បាន​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​
 
 
​សូមបញ្ជាក់ថា ក្រុមកីឡា​បាល់ទាត់ Chapecoense (Associação Chapecoense de Futebol) ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ ជាមួយ​ក្រុម Atletico Nacional របស់​កូ​ឡុំ​ប៊ី ក្នុង​ពានរង្វាន់ Copa Sudamericana ដែលជា​ពាន​លំដាប់​ទី​ពីរ​របស់​តំបន់​អាមេរិក​ឡាទីន ប៉ុន្តែ​ជា​អកុសល​ត្រូវ​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ​។​
 
​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ LaMia Airlines Flight 2933 កាលពី​ថ្ងៃទី​២៨ ខែ​វិ​ច្ឆ​កា បាន​បណ្តាល​ឲ្យ​មនុស្ស​៧១​នាក់​ស្លាប់ និង​៦​នាក់​រួចផុតជីវិត​។ ជនរងគ្រោះ​ភាគច្រើនបំផុត​គឺជា​កីឡាករ និង​គ្រូបង្វឹក​នៃ​ក្លិប Chapecoense៕
 





Tag:
 Chapecoense
© រក្សាសិទ្ធិដោយ thmeythmey.com