កីឡាអន្តរជាតិ
អន្តរជាតិ
សំឡេងអាត់៖ យន្តហោះដឹកក្រុម Chapecoense ធ្លាក់ដោយសារធ្លាយធុងសាំង
×
យន្តហោះខ្នាតតូចដែលធ្លាក់នៅក្នុងប្រទេសកូឡុំប៊ីបានសម្លាប់ក្រុមកីឡាបាល់ទាត់ក្នុងប្រទេសប្រេស៊ីល Chapecoense ជាច្រើននាក់នោះ ត្រូវបានគេរកឃើញថាបណ្តាលមកពីលេចធ្លាយធុងសាំងនៅពេលកំពុងបើកបរ។ នេះបើយោងតាមខ្សែអាត់សំឡេងដែលគេរកឃើញក្នុងយន្តហោះ។
បើយោងតាមសំឡេងខ្សែអាត់ ដែលរកឃើញក្នុងយន្តហោះដែលធ្លាក់បានបញ្ជាក់ថា អ្នកបើកយន្តហោះបានព្យាយាមទំនាក់ទំនងដើម្បីសុំការអនុញ្ញាតចុះចតដោយសារតែ កង្វះប្រេងឥន្ធនៈ ប៉ុន្តែត្រូវបរាជ័យដោយសាមិនអាចទាក់ទងបាន។ នេះបើតាមការផ្សាយរបស់ BBC។
សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់ Chapecoense (Associação Chapecoense de Futebol) ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី១ ជាមួយក្រុម Atletico Nacional របស់កូឡុំប៊ី ក្នុងពានរង្វាន់ Copa Sudamericana ដែលជាពានលំដាប់ទីពីររបស់តំបន់អាមេរិកឡាទីន ប៉ុន្តែជាអកុសលត្រូវជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ។
គ្រោះថ្នាក់ធ្លាក់យន្តហោះ LaMia Airlines Flight 2933 កាលពីថ្ងៃទី២៨ ខែវិច្ឆកា បានបណ្តាលឲ្យមនុស្ស៧១នាក់ស្លាប់ និង៦នាក់រួចផុតជីវិត។ ជនរងគ្រោះភាគច្រើនបំផុតគឺជាកីឡាករ និងគ្រូបង្វឹកនៃក្លិប Chapecoense៕
© រក្សាសិទ្ធិដោយ thmeythmey.com