ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា អរគុណ​សម្តេច ហ៊ុន សែន
02, Dec 2016 , 4:51 pm        
រូបភាព
​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ សម្តេច នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្រោយពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ព្រះរាជទាន​លើកលែងទោស​ដល់​រូបលោក​។



នៅក្នុងលិខិតនោះ ​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចាត់ទុក​ការសម្រេចចិត្ត​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា​ថា ជាការ​ត្រឹមត្រូវ និង​បង្ហាញថា ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​។ ឯកឧត្តម កឹម សុខា បាន​សរសេរ​ដូច្នេះ​ថា​៖«​ការសម្រេច​ដោយ​ពិចារណា​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ក្នុងនាម​ជា​មេដឹកនាំ​ខ្មែរ​នេះ គឺជា​ការបង្ហាញ​ឲ្យ​ប្រជាជាតិ​បានឃើញ​ថា យើង​ជា​ខ្មែរ ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ខ្មែរ និង​ខ្មែរ និង​បង្ហាញ​ឲ្យ​ពិភពលោក​មើលឃើញថា អ្នកនយោបាយ​ខ្មែរ មានការ​អធ្យាស្រ័យ អន់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ស័ក្តិ​សមជា​ប្រជាជាតិ​ដែលមាន​អរិយ្យធម៌​ខ្ពង់ខ្ពស់ និង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​»​។​

​សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស  នៅ​ថ្ងៃទី​២ ខែធ្នូ​នេះ បន្ទាប់ពី​មានការ​ស្នើសុំ​ពី សម្តេច ហ៊ុន សែន​។ ការស្នើ​នេះ គឺធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី ឯកឧត្តម កឹម សុខា សរសេរ​លិខិត ទៅ​សម្តេច ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ទ្រង់​ព្រះរាជទាន​លើកលែងទោស​ដល់​រូបលោក​។​

​សូមបញ្ជាក់ថា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​រង​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ ៕


Tag:
 ហ៊ុន សែន​
  ​កឹម សុខា​
 ​ ព្រះមហាក្សត្រ​
  ​លើកលែងទោស
© រក្សាសិទ្ធិដោយ thmeythmey.com