ជាតិ
ជនភៀសខ្លួន​ស៊ីរី កម្មករនេសាទតាមសមុទ្រ សាលាក្តីខ្មែរក្រហម ស្ថិត​ក្នុងពិព័រណ៌​រូបថត​លើកទី១២នៅអង្គរ​
05, Dec 2016 , 10:21 am        
រូបភាព
​សៀមរាប​៖ ពិព័រណ៍​រូបថត​លើក​ទី​១២ ដែល​រៀបចំឡើង​ដោយ​សមាគម​រូបថត​អង្គរ បាននិងកំពុង​ចាប់ផ្តើម​ដំណើរការ​នៅ​ខេត្តសៀមរាប​។ ពិព័រណ៍​នេះ​មាន​រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០១៦​។ ទីតាំង​សម្រាប់​ដាក់តាំង​ពិព័រណ៍​រូបថត​នៅ​ឆ្នាំនេះ គឺ​នៅតាម​បរិវេណ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ ចំណែក​នៅពេល​យប់​មានការ​តាំង​បង្ហាញ​រូបភាព​ផ្សេងៗ​តាមរយៈ​ការ​បញ្ចាំង​ស្លាយ ដែលមាន​ទីតាំងនៅ​លើដី​វាល​មួយកន្លែង ក្បែរ​សណ្ឋាគារ​អា​ម៉ាន់​សា​រ៉ា ខាងកើត​មហាសណ្ឋាគារ​អង្គរ​។​



​ពិព័រណ៍​រូបថត​លើក​ទី​១២ រូបភាព​ភាគច្រើន​ផ្តោតលើ​សកម្មភាព​ជនភៀសខ្លួន​ស៊ី​រី ជំរំ​ស្នាក់នៅ ការ​ភៀសខ្លួន​តាម​ទូក និង​ការព្រាត់ប្រាស់​សមាជិកគ្រួសា​រ​របស់​ពួកគេ​។​ល​។ ក្រៅពីនេះ ក៏មាន​រូបភាព​ផ្តោតលើ​កម្មករ​នេសាទ​នៅតាម​សមុទ្រ និង​មួយផ្នែក​ទៀត ជុំវិញ​សក្ខីកម្ម​ជនរងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម​។​ល​៕

​សូម​ទស្សនា​រូបភាព​មួយចំនួន ជុំវិញ​ពិព័រណ៍​រូបថត​លើក​ទី​១២ ដូចតទៅ​





































































Tag:
 ​ពិព័រណ៍​រូបថត​លើក​ទី​១២
© រក្សាសិទ្ធិដោយ thmeythmey.com