ជាតិ
សម្ដេច ហ៊ុន សែន រំលែកទុក្ខជាមួយក្រុមបាល់ទាត់ Chapecoense
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី បានផ្ញើសារទុក្ខជាមួយក្រុមបាល់ទាត់ប្រេស៊ីល Chapecoense ដែលបានធ្លាក់យន្តហោះ នៅអំឡុងពេលធ្វើដំណើរទៅប្រកួតនៅប្រទេសកូឡុំប៊ី។ សម្ដេច ហ៊ុន សែន ចាត់ទុកមរណទុក្ខក្រុមបាល់ទាត់ប្រេស៊ីលនេះ គឺជាបាត់បង់ដ៏ធំមួយសម្រាប់ក្រុមបាល់ទាត់ដ៏ឆ្នើមរបស់ប្រទេសប្រេស៊ីល ហើយក៏ជាទុក្ខដ៏ក្រៀមក្រំដល់អ្នកស្នេហាកីឡាបាល់ទាត់ទាំងអស់ផងដែរ។
សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធរោងចក្រកូកាកូឡា នៅតំបន់សេដ្ឋកិច្ចពិសេស នៅព្រឹកថ្ងៃទី០៥ ធ្នូនេះ ដូចតទៅ៖
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា យន្តហោះ LaMia Flight 2933 បានធ្លាក់ក្នុងដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Maria Cordova International Airport ក្រុង Medellin ប្រទេសកូឡុំប៊ី។ យន្តហោះបានដឹកក្រុម Chapecoense របស់ប្រេស៊ីល សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ Copa Sudamericana ជាមួយក្រុមកូឡុំប៊ី Atletico Nacional។ ឧប្បត្តិហេតុ បានសម្លាប់មនុស្ស៧១នាក់ និង៦បានរួចផុតជីវិត។ អ្នករងគ្រោះភាគច្រើនជាកីឡាករ និងក្រុមគ្រូបង្វឹកនៃក្លិប Chapecoense រួមទាំងអ្នកកាសែតផងដែរ៕
Tag:
ហ៊ុន សែន
Chapecoense
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com