បទយកការណ៍ / បទសម្ភាសន៍
​នៅ​កម្ពុ​ជាមាន​អ្នក​ប្រើ​នាឡិកាដៃ​មួយគ្រឿង​តម្លៃ​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ
06, Dec 2016 , 2:01 pm        
រូបភាព
ដោយ:
 
​មនុស្ស​វ័យ​កណ្តាល ជា​ក្រុមមនុស្ស​ដែល​ប្រើប្រាស់​នាឡិកាដៃ​ខ្ពស់ជាង​ក្រុម​យុ​វវ័យ​។ នេះ​បើតាម​លោក គីម លី ម្ចាស់​ហាង​នាឡិកា លី​ឡាង ។ លោក គីម លី ដែលមាន​បទពិសោធ​លក់​នាឡិកា​ជាង ២០ ឆ្នាំ​មកហើយ​នោះ បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន មាន​អ្នក​ហ៊ាន​ទិញ​នាឡិកា​ដល់​ទៅ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​ប្រើប្រាស់​។ លោក ពន្យល់ថា អ្នកទិញ​នាឡិកាដៃ​ក្នុងតម្លៃ​ថ្លៃ​បែបនេះ  ដោយសារ​គេ​ចង់​បង្ហាញថា «​គេ​ជា​អភិជន និង​មានមុខមាត់ ដើម្បី​ឲ្យ​សម​នឹង​កិត្តិយស​»​។  


​តែ​យ៉ាងណា លោក គីម លី បាន​ប្រៀបធៀប​ថា ប្រជាជន​នៅ​ខាង​ផ្នែក​អឺរ៉ុប ហាក់មិនសូវមាន​អ្នក​ហ៊ាន​ទិញ​នាឡិកា​តម្លៃ​ថ្លៃ​ប្រើប្រាស់​ដូច​ប្រជាជន​នៅ​តំបន់​អាស៊ី មាន​កម្ពុជា ជាដើម ដើម្បី​បង្អួត​អ្នកដទៃ​នោះទេ​។  លោក​ថា ដោយសារ​ប្រជាជន​នៅ​អឺរ៉ុប គ្រាន់តែ​ពាក់​នាឡិកា មើល​ម៉ោង និង​លម្អ​បន្ថែម​តែប៉ុណ្ណោះ​។​
 
​ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ ជាមួយ​លោក គីម លី ម្ចាស់​ហាង​លក់​នាឡិកា លី​ឡាង ដែលមាន​ទីតាំង​នៅក្បែរ​ផ្សារ​អូរ​ឫស្សី ​ខាងក្រោម​៖ 

 









© រក្សាសិទ្ធិដោយ thmeythmey.com