កីឡាជាតិ
ជាតិ
កីឡាករ​កាយ​វប្បកម្ម តឹក ប៊ុន​វី ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​នៅ​ថៃ​
06, Dec 2016 , 2:49 pm        
រូបភាព
ដោយ:
​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា តឹក ប៊ុន​វី បានឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​ពី​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៨ (The 8th World Bodybuilding and Athletic Physique Sports Champions) នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃទី​៤ ខែធ្នូ​។ ចំណែក​កីឡាករ​កម្ពុជា​៥​រូប​ផ្សេងទៀត​បាន​ធ្លាក់​ពី​ការប្រកួត​នេះ​ទាំងអស់​។

 


​កីឡាករ​កាយ​វប្បកម្ម តឹក ប៊ុន​វី ដែល​ទើប​ដណ្តើមបាន​មេដាយមាស​កម្រិត​អាស៊ាន​ប្រចាំឆ្នាំ​២០១៦​នៅ​ថៃ​កាលពី​ថ្មីៗ បាន​បន្ត​ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​ពី​ព្រឹត្តិការណ៍ The 8th World Bodybuilding and Athletic Physique Sports Champions នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃទី​៤ ខែធ្នូ​។

​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​រយៈពេល​១​សប្តាហ៍​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៥ ខែធ្នូ កីឡាករ​កាយ​វប្បកម្ម​កម្ពុជា តឹក ប៊ុន​វី ប្រកួត​លើ​វិញ្ញាសា​ផ្នែក​រាងកាយ​ស្អាត​កម្ពស់​១.៨០​ម៉ែត្រ ដោយ​រូបគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​៤៦​ប្រទេស​ចូលរួម ជាហេតុ​ធ្វើ​ឲ្យ​រូបគេ​ទទួលបាន​មេដាយ​សំ​រឺ​ទ្ធ​តែម្តង​ពី​ការប្រកួត​នេះ​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​នេះ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​ចំនួន​៦​នាក់ ប៉ុន្តែ​ក្រៅពី​កីឡាករ តឹក ប៊ុន​វី ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ​មិនមាន​អ្នកណា​ទទួលបាន​មេដាយ​នោះឡើយ​។ កីឡាករ​ទាំង​៥​រូបនោះ​រួម​មា​កីឡាករ សំបូរ ន​ន់ , ចាប វ៉ាន់​នី​, ណុំ សុ​បិ​ន្ត​, ដុំ សារុន និង​ម្ចាស់​មេដាយប្រាក់​អាស៊ី សុខ សុភ័ក្ត្រ​។


Tag:
 កាយ​វប្បកម្ម​
  តឹក ប៊ុន​វី​
  ជើងឯក​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com