បទយកការណ៍ / បទសម្ភាសន៍
«គ្រូធំ» បណ្តុំទស្សនៈកែម ឡី ដែលលោក វណ្ណ វិចារ ចាត់ទុកថាអាចជួយរុញកម្ពុជាឲ្យរីកចម្រើន
× លោក វណ្ណ វិចារ ការីនិពន្ធព័ត៌មាន និងពិធីករព័ត៌មាននៅទូរទស្សន៍CNC ទើបចេញផ្សាយសៀវភៅមួយក្បាលមានចំណងជើងថា«គ្រូធំ» ដែលចងក្រងឡើង ដើម្បីឧទ្ទិសឲ្យវិញ្ញាណក្ខន្ធ លោក កែម ឡី។ លោក វិចារ បានចំណាយពេលជាង១ខែ ចងក្រងសៀវភៅនេះ ដោយចាប់ផ្តើមតាំងពីយប់ដែល លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦មក។
ក្រៅតែពីការឧទ្ទិសឲ្យលោក កែម ឡី ដែលអ្នកកាសែតរូបនេះ ចាត់ទុកថាជាគ្រូធំ លោក វណ្ណ វិចារ ក៏រំពឹងដែរថា«គ្រូធំ» ក្លាយជាមធ្យោបាយកែទម្រង់រដ្ឋ របស់អ្នកកាន់អំណាច «គ្រូធំ»ក្លាយជាគ្រូង្រៀនរបស់មន្ត្រីបក្សប្រឆាំង ដែលលោក វិចារ អះអាងថានិយាយមិនសូវមានភស្តុតាង និងជាការក្រើនរំឮកជនពុករលួយ រាប់ទាំងមន្ត្រីអង្គការសង្គមស៊ីវិលផង និងក៏ជាគំរូសម្រាប់យុវជនជំនាន់ក្រោយដែរ។
បើទោះបីជា«គ្រូធំ» សំដៅទៅលើលោក កែម ឡី ក៏ដោយ ប៉ុន្តែលោក វណ្ណ វិចារ ដែលជាអ្នកចងក្រងសៀវភៅនេះ សម្រេចមិនរំលេចពីបុគ្គលិកលក្ខណៈរបស់អ្នកវិភាគឯករាជ្យដែលបានបង់ជីវិតរូបនេះឡើយ លោក វិចារ បានរំលេចតែគំនិត និងទស្សនៈរបស់លោក កែម ឡី ប៉ុណ្ណោះ។ លោក វណ្ណ វិចារ ពន្យល់ដូច្នេះថា៖« ខ្ញុំគិតថាបុគ្គលិកលក្ខណៈរបស់មនុស្សខាងក្រៅ គ្រាន់តែជារឿងមួយ ខ្លឹមនៅខាងក្នុងគឺទស្សនៈ គំនិត មតិ យោបល់ ការចូលរួម ការចែករំលែក ការផ្តល់ឲ្យ.......សម្រាប់លោក ឡី ខ្ញុំមិនឲ្យតម្លៃលើអ្វីផ្សេងទេ ខ្ញុំឲ្យតម្លៃលើទស្សនៈគាត់ គំនិតវែកញែករបស់គាត់»៕
ដើម្បីលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍ រវាង កញ្ញា ខន ចំប៉ា និងលោក វណ្ណ វិចារ អ្នកចងក្រងសៀវភៅ«គ្រូធំ» និងជាការីនិពន្ធព័ត៌មាន និងពិធីករព័ត៌មាននៅទូរទស្សន៍CNC ដូចតទៅ៖
Tag:
វណ្ណ វិចារ
កែម ឡី
គ្រូធំ
© រក្សាសិទ្ធិដោយ thmeythmey.com