ជាតិ
សង្គមជាតិ
ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង ចំនួន២កន្លែង នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ២០១៧
07, Dec 2016 , 9:59 pm        
រូបភាព
ស្ពានអាកាសថ្មើរជើង រូបភាពពីមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ស្ពានអាកាសថ្មើរជើង រូបភាពពីមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ដោយ:
ភ្នំពេញ៖ ស្ពាន​អាកាស​ថ្មើរជើង​កាត់​លើផ្លូវ​ជាតិ​លេខ៤ ចំនួន២កន្លែង នឹងត្រូវ​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ២០១៧ ។ នេះ​បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។



លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា ស្ពាន​អាកាស​ថ្មើរជើង​ពីរ​កន្លែង ដែល​ឆ្លងកាត់​ផ្លូវជាតិ លេខ ៤ ត្រង់​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត និង​វិទ្យាល័យ​ចំណេះ​ទូទៅ​ហ៊ុនសែន​ជម្ពូ​វ័​ន្ត ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាយ​រាជធានី​ភ្នំពេញ នឹងត្រូវ​ស្ថាបនា​ឲ្យ​ចប់​រួចរាល់​នៅ​ខែមករា​ឆ្នាំ ២០១៧  ខណៈដែល​ការសាងសង់​ស្ពាន​ទាំងពីរ​នេះ​សម្រេចបាន ៥០ភាគរយ​ហើយ​នៅពេលនេះ។

លោក សាំ ពិសិដ្ឋ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដកស្រង់​សំដី​យ៉ាង​ដូច្នេះ​ថា៖« អាជ្ញាធរ​ចាំបាច់​ណាស់​ក្នុង​ការរៀបចំ​ប្រព័ន្ធ ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់​ផ្លូវ​នេះ ស្របពេល​តំបន់​នេះ ងាយ​ប្រឈម​នឹង​គ្រោះ ថ្នាក់​ចរាចរណ៍​ខ្ពស់ ដោយសារ​ផ្លូវ​មាន​ស្ថានភាព​ចរាចរ​មមាញឹក​ខ្លាំង និង​មាន​រថយន្តធំៗឆ្លងកាត់​ច្រើន»។

លោក សាំ ពិសិដ្ឋ បន្ថែមទៀតថា បើ​គម្រោង​ស្ថាបនា​ស្ពាន​នេះ​ទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ នោះ សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​នៅលើ​ផ្លូវផ្សេងៗមួយចំនួនទៀត ដែល​ស្ពាន​អាកាស​ថ្មើរជើង​ទាំងនេះ​នឹងត្រូវ​សាងសង់​នៅមុខ​សាលារៀន មន្ទីរពេទ្យ និង​ផ្សារ​ជាដើម ដើម្បី​បង្កើន​កា​រកា​ពារ​ផ្នែក​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅពេល​ឆ្លងកាត់​ផ្លូវ៕



Tag:
 ស្ពាន​អាកាស​
© រក្សាសិទ្ធិដោយ thmeythmey.com