ជាតិ
សម្ដេច ហ៊ុន សែន​៖ «​កុំ​ប្រើពាក្យ International Pressure ឲ្យ​សោះ​...​ចាំ​ចរិត​ខ្ញុំ​ឲ្យ​ច្បាស់​»
08, Dec 2016 , 11:42 am        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​ស្ថានភាព​នយោបាយ​មាន​សភាព​ធូរស្រាល​បន្តិច​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ថា កម្ពុជា​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ហើយ​អន្តរជាតិ​កុំ​ចង់​មក​ដាក់​សម្ពាធមក​លើក​ម្ពុ​ជា​។ ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​៥​ឆ្នាំ នៃ​ការបើក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មី​នី​បៀរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ថ្ងៃទី​០៨ ធ្នូ​នេះ សម្ដេច ហ៊ុន សែន បន្ថែមថា ការដោះស្រាយ​ភាព​តានតឹង​នយោបាយ​នេះ គឺ​មិនមែន​មកពី​មានការ​គាបសង្កត់​លើស​ម្ដេច ពី​សំណាក់​អន្តរជាតិ​ឡើយ តែ​វា​ជាការ​ដោះស្រាយ​បញ្ចប់​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​រួមគ្នា​ងាក​មក​គិតគូ​ពី​ការអភិវឌ្ឍ​ប្រទេសជាតិ​វិញ​។ «​ហើយ​កុំគាបសង្កត់​។ ការគាបសង្កត់​នេះ​មិនបានការ​អ្វី​ទេ ហ៊ុន សែន មាន​ច​រិ​ក​ខុសគេ​ទាំងអស់​។ បើ​អ្នក​ឯងគាប អញ​ដេក​ធ្វើ​មិនដឹង​។ គាប​មិនបាន មនុស្ស​ម្នាក់នេះ​(​ហ៊ុន សែន​) កុំ​គាប​ឲ្យ​សោះ តែ​គាប​គឺ​អត់​បាន​»​។ នេះ​ជាការ​ផ្ញើ​សារ​របស់​សម្ដេច ហ៊ុន សែន ។​



​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖








Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com