ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​អង្ករ​ក្នុងពេល ១១​ខែ​សម្រេចបាន ៤៨​ម៉ឺន​តោន ដោយ​ប្រទេស​ចិន​ទិញ​ច្រើនជាងគេ​
08, Dec 2016 , 8:19 pm        
រូបភាព
ដោយ:
​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៨​ម៉ឺន​តោន ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០១៦​នេះ ដែល​កើនឡើង ៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។



​បើតាម​តួលេខ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ប្រទេស​ចិន​ឈរ​មុខ​គេ ដោយបាន​នាំ​អង្ករ​ពី​កម្ពុជា​ចំនួន ១០,៧ ម៉ឺន​តោន​ក្នុងអំឡុងពេល​១១​ខែ​នេះ ខណៈដែល​រដ្ឋាភិបាល​ចិន នៅពេល​ថ្មីៗ​នេះ បានផ្ដល់​កូតា​នាំចូល​អង្ករ​ចំនួន ២០​ម៉ឺន​ក្នុង​១​ឆ្នាំ​ដល់​កម្ពុជា​។ ក្រោយ​ចិន គឺ​ប្រទេស​បារាំង​ឈរ​លេខ​រៀង​ទី​២ ដោយបាន​ទិញ​អង្ករ​កម្ពុជា​ចំនួន ៧​ម៉ឺន​តោន បន្ទាប់មក​ប្រទេស​ប៉ូឡូញ ៦​ម៉ឺន​តោន និង​ប្រទេស​ម៉ាឡេស៊ី ៣,៣៥​ម៉ឺន​តោន ដែល​នាំមុខ​ប្រទេស​ផ្សេងៗ​ទៀត​។​

​ដោយឡែក​សម្រាប់​ការនាំចេញ​អង្ករ​កម្ពុជា នៅក្នុង​ខែវិច្ឆិកា សម្រេចបាន ៥,៨​ម៉ឺន​តោន កើនឡើង ១៩​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​ក្នុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​នៅ​ឆ្នាំ ២០១៥ កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៥៣​ម៉ឺន​តោន ខណៈ​ផែន​ការនាំ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល​កំ​ណ​ត់​ចំនួណ ១​លាន​តោន​ឯណោះ​៕


Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com