ជាតិ
កម្ពុជា​-​ថៃ កំពុង​បង្កើន​កិច្ចសហការ​ទប់ស្កាត់​ប​ទ​ល្មើស​ឆ្លងដែន​រួមគ្នា​
09, Dec 2016 , 9:59 am        
រូបភាព
លោក Nuttavudh PHOTISARO ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា
លោក Nuttavudh PHOTISARO ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង កំពុង ពង្រឹង និង​បង្កើន​កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​រួមគ្នា ខណៈ​មានការ​បង្កើត​អគ្គទីប្រឹក្សា​អម​ស្ថានទូត​ថៃ ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំ​ប្រទេស​កម្ពុជា​។​



​រដ្ឋាភិបាល​ថៃ សម្រេច​បង្កើត​អគ្គទីប្រឹក្សា​អម​ស្ថានទូត​ថៃ ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន រវាង​ប្រទេស​ទាំង​២ ។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ជំនួប​រវាង​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Nuttavudh PHOTISARO ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា  នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ និង​ដែល​ចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។  

​នៅក្នុង​ជំនួប​នោះ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បញ្ជាក់ទៀតថា ថៃ​ក៏បាន​បង្កើត​អគ្គទីប្រឹក្សា​អម​ស្ថានទូត​ថៃ​ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន នៅ​ប្រទេស​៣​ទៀត ក្នុង​តំបន់​អាស៊ាន​ដែរ គឺ​ភូមា ឡាវ និង​ប្រទេស​វៀតណាម​។​

AKP បាន​ស្រង់​សម្តី  សម្តេច ស ខេង នៅក្នុង​ជំនួប​ដដែល​នោះ​ថា សម្តេច ស ខេង ស្វាគមន៍ ចំពោះ​ព័ត៌មាន​នេះ និង​ជឿថា​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​រវាង កម្ពុជា​-​ថៃ កាន់តែ​ល្អប្រសើរ​ថែម   ទៀត​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដដែល​បញ្ជាក់ទៀតថា  កម្ពុជា​បាន និង​កំពុង​យកចិត្ត​ទុកដាក់ បញ្ហា​គ្រឿងញៀន​នេះ ខណៈ​គ្រឿងញៀន​មិន​ត្រឹមតែ​កើត​មាននៅ​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ តែ​វា​បាន​រីក​រាលដាល​ដល់​តំបន់​ជនបទ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​រាល់ ៦​ខែម្តង ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ លើ​សភាពការណ៍ គ្រឿងញៀន​នៅ​កម្ពុជា​។ នេះ​បើតាម សម្តេច ស ខេង ដែល​AKP បាន​ស្រង់​សម្តី​៕

​ប្រភព​៖AKP


Tag:
 កម្ពុជា​-​ថៃ​
 ​ គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com