ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រដ្ឋាភិបាលសម្រេចមិនឲ្យយកភាស៊ី ឬថ្លៃផ្សេងៗ ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី
09, Dec 2016 ,
12:03 pm
រូបភាព
×
ដោយ:
រដ្ឋាភិបាលសម្រេចលុបចោលការបង់ថ្លៃភាស៊ី និងថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស។
សារាចរដែលចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅថ្ងៃទី៩ខែធ្នូនេះ បញ្ជាក់ថា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ រដ្ឋាភិបាលសម្រេចលុបចោលការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស។
សាចរដដែលនេះបានឲ្យនិយមន័យនៃការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ថាជាការលក់ដូររបស់ពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី តូចតាច នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស ដោយដាក់លក់កសិផលដំណាំដាំដុះ និងផលពីដំណាំធម្មជាតិ និងកន្លែងលក់ដូរមានលក្ខណៈបណ្ដោះអាសន្ន។ អ្នកលក់ដូរទាំងនេះ ត្រូវឈប់បង់ភាស៊ី និងថ្លៃទាំងឡាយណា ពីកន្លែងលក់ដូរ និងនៅតាមទីផ្សារទាំងអស់ ព្រមទាំងត្រូវទទួលបានការធានាផ្នែកសន្ដិសុខ អនាម័យ សុវត្ថិភាព និងបរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាន។
សាលារាជធានី ខេត្ត ត្រូវរៀបចំគម្រោងកន្លែងលក់ដូរ ឬផ្សារសម្រាប់អ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងអ្នកលក់ដូរក្រីក្រតួចតាច ឲ្យបានច្បាស់លាស់ នៅតាមរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងរហូតដល់ថ្នាក់ឃុំសង្កាត់ក្នុងករណីមានតម្រូវចាំបាច់។ នេះបើតាមសារាចរខាងលើ ដែលណែនាំឲ្យសាលារាជធានីខេត្ត អាចផ្សារភ្ជាប់គម្រោងលក់ដូរទាំងនេះ ជាមួយគម្រោងវិនិយោគសាធារណៈរបស់ថ្នាក់ក្រោមជាតិ ដោយមិនតម្រូវឲ្យមានការបង់ថ្លៃពីកន្លែងលក់ដូរ និងត្រូវធានាផ្នែកសន្តិសុខ សុខវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
លក់ដូរ
សារាចរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
16 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម