ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​សំណួរ ៖ ខ្ញុំ​ញៀន​មើល​វីដេអូ​សិច និង​ជួយ​ខ្លួនឯង​រាល់ថ្ងៃ​! មាន​វិធី​កាត់បន្ថយ​ទេ​?
09, Dec 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
សំណួរ​មិត្ត​អ្នកអាន ៖​ជម្រាបសួរ​គេហទំព័រ​សុខភាព Health.com.kh ខ្ញុំ​មិនដឹងថា​យ៉ាងម៉េច​ទេ ចេះតែ​ចង់​មើល​វីដេអូ​សិច ហើយ​លេង​ខ្លួនឯង​ឲ្យ​ឈានដល់​ចំណុចកំពូល​។ ខ្ញុំ​ធ្វើ​វា​ញឹកញាប់​ណាស់ គឺ​សឹងតែ​រាល់ថ្ងៃ​ទៅហើយ ទោះបីជា​ខ្ញុំ​មានការ​រួមភេទ​ធម្មតា ជាមួយ​ស្វាមី​ខ្ញុំ​ក៏ដោយ​។ តើ​ខ្ញុំ​ជា​មនុស្ស​រោគ​ចិត្ត​មែន​ទេ​? តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច​? ខ្ញុំ​ខ្លាច​ស្វាមី​ខ្ញុំ​ដឹង ហើយ​មិនដឹងថា មានរឿង​អ្វី​កើតឡើង​នោះទេ​?



​ចម្លើយ ៖

​សួស្តី​ប្អូនស្រី អរគុណ​សម្រាប់​សំណួរ​របស់​ប្អូន ហើយ​វា​ក៏​ជា​សំណួរ​ដែល​មិត្ត​អ្នកអាន​ជាច្រើន បាន​សួរ​មកកាន់​យើងខ្ញុំ​ដែរ ប៉ុន្តែ ភាគច្រើន​ជា​បុរស​នៅ​លីវ​ប៉ុណ្ណោះ​។​

​សម្រាប់​បញ្ហា​របស់​ប្អូន វា​អាចជា​បញ្ហា​មួយ ដែល​ទាមទារ​ការប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ហើយ​។ យ៉ាងណាមិញ ចំពោះ​លោកគ្រូ​ពេទ្យ​ផ្ទាល់ សូម​ប្រាប់​ប្អូនៗ​ទ្រួស​អំពី​បញ្ហា​នេះ​ដូចខាងក្រោម​។​

​ការ​ញៀន​សិច ឬ​មើល​វីដេអូ​សិច វា​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ធំដុំ​នោះទេ​។ ការ​ញៀន​សិច ឬ​មើល​វីដេអូ​សិច ក៏​មិនមែនជា​ជំងឺផ្លូវចិត្ត​ដែរ​។ ប៉ុន្តែ ចំពោះ​ស្ថានភាព​របស់​ប្អូន បើសិនជា​ស្វាមី​របស់​ប្អូន​ដឹង គេ​អាច​នឹង​ងឿងឆ្ងល់​ថា​តើ ហេតុអ្វី​បានជា​ប្អូន​បែបនេះ​?

​មួយវិញទៀត ការសម្រេច​កាម (​ជួយ​ខ្លួនឯង​) ញឹកញាប់​បែបនេះ ក៏​អាច​ប៉ះពាល់​ចំពោះ​សុខភាព​ផងដែរ ដូចជា ការ​អស់កម្លាំង ខ្វះ​ជាតិ​ទឹក និង​បញ្ហា​ផ្លូវចិត្ត​។​

​ដើម្បី​ដោះស្រាយ ប្អូន​អាច​ហាត់ប្រាណ ជួបជុំ​មិត្តភក្តិ និង​ធ្វើការ​ឲ្យ​បាន​ច្រើនជាង​មុន លុប​រូបភាព ឬ​វីដេអូ​អាភាស ឬ​ផ្តាច់​អ៊ី​ន​ធើ​ណេ​ត​ចោល​ជាដើម​។ យ៉ាងណាមិញ យើងខ្ញុំ​ក៏​សូម​ណែនាំ​ឲ្យ​ប្អូនស្រី ទៅ​ប្រឹក្សា​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com