អត្ថបទពាណិជ្ជកម្ម
ដឹង​អត់ថា Krispy Kreme មាន​អ្វី​ថ្មី​ទៀតហើយ សម្រាប់​បុណ្យ​ណូអែល និង​ចូលឆ្នាំ​សកល​?
09, Dec 2016 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម នឹង​ផ្ដល់ជូន​រសជាតិ​កាន់តែ​ប្លែក​ថ្មី ៤ រសជាតិ​បន្ថែមទៀត ដែល​ត្រូវបាន​តុបតែង​ជា​លក្ខណៈ​នំ​ដូ​ហ្វ​ណាត់ សម្រាប់​បុណ្យ​ណូអែល និង​ដំណាច់ឆ្នាំ​ចាស់​ឆ្លង​ចូលឆ្នាំថ្មី ឆ្នាំ​សកល​ខាងមុខនេះ ជាមួយ​រសជាតិ​កាន់តែ​ពិសេស និង​ថ្មី​តម្រូវ​តាមចិត្ត​អតិថិជន​។​

​ចាប់ពី​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃទី ៨ ខែមករា ឆ្នាំ​២០១៧ ខាងមុខនេះ  គ្រី​ស​ស្ពី គ្រី​ម នឹងដាក់​លក់​នំ​ដូ​ហ្វ​ណាត់ ៤ មុខ​បន្ថែមទៀត​រួមមាន​ដូចជា​៖

​គ្រឹ​ស្គ​ម៉ាស ទ្រី (Christmas Tree) ជា​នំ​ដូ​ហ្វ​ណាត់​គ្មាន​ស្ករ ដោយ​បន្ថែម​ជាមួយនឹង វ៉ា​យ អាយ សី​ង ពីលើ​និង​រចនា​ជា​រូប​ដើម​ណូអែល គួរ​ឲ្យ​ចាប់ចិត្ត​។​

​សេន​តា ប៊ែ​ល​លី (Santa Belly) ជា​នំ​ដូ​ហ្វ​ណាត់​ស្នូល​សូកូឡា និង​តុបតែង​ជា​រូប​តា​ណូអែល​ដ៏​ស្រស់​សង្ហា សាក​សម​បំផុត​សំរាប់​អ្នក​ចូលចិត្ត​សូកូឡា​។

​ស្នូល​មេន​( Snowman) ជា​នំ​ដូ​ហ្វ​ណាត់​គ្មាន​ស្ករ ដោយ​បន្ថែម វ៉ា​យ អាយ សី​ង ពី​ខាងលើ និង​រចនា​ជា​រូប​បុរស​ព្រិល​ដ៏​គួរអោយ​ស្រលាញ់​។​

​គ្រឹ​ស្គ​ម៉ាស អាយ ស្ព្រី​ន​ហ្គ​ល (Christmas Iced Sprinkle) ជា​នំ​ដូ​ហ្វ​ណាត់​កង ដែលមាន​រោយ​ចំរុះ​ពណ៌ សម្រាប់​រដូវ​កាល​បុណ្យ​ណូអែល​។​



​ក្នុងនោះ​ផងដែរ រាល់​ការទិញ​នំ​ដូ​ហ្វ​ណាត់​ចាប់ពី​មួយ​ឡូ​ឡើងទៅ ហាង​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម នឹង​មានការ​ខ្ចប់ ដោយ​ការ​រចនា និង​ចង​បូ​យ៉ាង​ស្រស់ស្អាត​ជូន​ដល់​អតិថិជន ដែល​ងាយស្រួល​ក្នុង​ការទិញ​ជូន​ដល់​មនុស្ស​ជាទី​ស្រលាញ់​ក្នុង​ឪ​កាស​បុណ្យ​ណូអែល និង​ដំណាច់ឆ្នាំ​ចាស់​ឈាន​ចូលឆ្នាំថ្មី​ខាងមុខនេះ​ផងដែរ​។

​ម្យ៉ាងទៀត នៅ​ថ្ងៃទី​១៤ ខែធ្នូ ខាងមុខនេះ​អតិថិជន នឹង​ជួប​ជាមួយនឹង ក្រុម​នារី​ក្មេងៗ​ស្រស់ស្អាត OMG ដែល​កំពុង​ពេញនិយម​ពី​សំណាក់​យុវវ័យ នៅ​ហាង គ្រី​ស​ស្ពី គ្រី​ម សាខា​បឹង​កេងកង ដែល​អាច​ថតរូប​ជាមួយ​ពួកគាត់ ថែមទាំង​ទទួលបាន​កាដូ ជា​ប័ណ្ណ​ញុំ​ា​ដូ​ហ្វ​ណាត់​ឥតគិតថ្លៃ​ជាច្រើន​ទៀត​។

​ចំណែក​ថ្ងៃទី ២៤-២៥ ខែធ្នូ និង ថ្ងៃទី​៣១ ធ្នូ​-១ មករា អតិថិជន នឹង​ទទួលបាន​កាដូ​ពិសេស​ពី​តា​ណូអែល ហើយនឹង អតិថិជន ក៏​អាច​ថតរូប​Selfie ជាមួយ​តា​ណូអែល និង ទិដ្ឋភាព​ក្នុង​ហាង គ្រី​ស​ស្ពី គ្រី​ម ដែល​ត្រូវបាន​តុបតែង​ឡើង​យ៉ាង​ស្រស់ស្អាត​។ ជាពិសេស​ជាង​នេះ អ្នកនឹង​អាច​ឈ្នះ​ដូ​ហ្វ​ណាត់​រសជាតិ​ថ្មី សម្រាប់​បុណ្យ​ណូអែល ពី​គ្រី​ស​ស្ពី គ្រី​ម ដោយ​គ្រាន់តែ​ថតរូប​របស់​អ្នក ជាមួយនឹង​មិត្ត​ភ​ក្កិ ឫ​មនុស្ស​ជា​ស្រលាញ់​របស់​អ្នក ហើយ​បង្ហោះ​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ករ​បស់ គ្រី​ស​ស្ពី គ្រី​ម តែប៉ុណ្ណោះ​។​

​គួរ​បញ្ចា​ក់ថា ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម គឺជា​ម៉ាក​មួយ​ដែលមាន​ការពេញនិយម​យ៉ាងខ្លាំង​ក្នុង​សហរដ្ឋអាមេរិក ដែល​បង្កើត​តាំងពី​ឆ្នាំ ១៩៣៧ ដែលមាន​ជាង ១០០០​ហាង នៅលើ​ពិភពលោក ដែល​កំពុង​ទទួល​ការគាំទ្រ​ខ្លាំង​ពី​សំនាក់​អតិថិជន​។​

​សព្វថ្ងៃនេះ គ្រី​ស​ស្ពី គ្រី​ម មាន​ចំនួន ៣​សាខា ដែល​សាខា​ទី​១ ស្ថិតនៅ បឹង​កេងកង​១ សាខា​ទី​២ ស្ថិតនៅ​ផ្សារ​ទំនើប AEON Mall និង​សាខា​ទី​៣ ស្ថិត​ព្រលានយន្ដហោះ​អន្ដរជាតិ ពោ​ជិ៏​ចិន​តុង​។​

​អ្វីដែល​ពិសេស​នឹង​មកដល់​ឆាប់ៗ គ្រី​ស​ស្ពី គ្រី​ម នឹងមាន​ផ្ដល់ជូន​សេវាកម្ម​ដឹកជញ្ជូន​ដល់ផ្ទះ​អតិថិជន​ដោយ​ឥតគិតថ្លៃ កំឡុងពេល​ពាក់កណ្តាល​ខែ​ធ្នួ​ខាង​មុននេះ ហើយនឹង​គ្រោង​បើក​សាខា​ទី ៤ មួយទៀត​នៅ​ចុងឆ្នាំ​នេះ ដែល​ស្ថិតនៅ​ទួលគោក ក្នុង​ផ្សារ​ធី​ខេ អា​វេន​យូ​(TK Avenue)​។ ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ត្រូវបាន​នាំចូល​ដាក់លក់​ផ្ដាច់មុខ ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​សព្វថ្ងៃនេះ Krispy Kreme មាន​សាខា​ចំនួន ៣ ដែល​សាខា​ទី​១ ស្ថិតនៅ​ផ្ទះ​លេខ 217c, កែង​ផ្លួ​វ 51 និង 302 សង្កាត់ បឹង​កេងកង ១ និង​សាខា​ទី​២ សិ្ថ​ត​នៅ​ផ្សារ​ទំនើប AEON Mall ជាន់​ផ្ទាល់​ដី និង​សាខា​ទី​៣ នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ ពោ​ធិ៏​ចិន​តុង​។

​សម្រាប់​ការសាកសួរ​ព័ត៌មាន​៖ 023 880 880



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com