អន្តរជាតិ
បុរស​ឥណ្ឌា​ម្នាក់​កាត់​លិង្គ​ខ្លួន​ចោល ដោយសារ​ប្រពន្ធ​បដិសេធ​រួមភេទ​អស់​រយៈ​១០​ឆ្នាំ​
10, Dec 2016 , 10:00 pm        
រូបភាព
ដោយ: ធីតា
​បុរស​វ័យ​៣៧​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា បាន​សម្រេចយក​កាំបិត កាត់​លិង្គ​ខ្លួនឯង​ចោល ដោយសារ​ខឹង​ប្រពន្ធ​តែងតែ​បដិសេធ​រួមភេទ​អស់​ពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ​។​

 
​យោងតាម​ការផ្សាយ​រប​ស់ Hindustan Times​បុរស​ដែលមាន​ឈ្មោះថា Ghasi Ram បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ Manjhri Devi អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​គាត់​មានការ​តប់​ប្រ​ម៉​ល់​យ៉ាងខ្លាំង ដោយ​ភរិយា​តែងតែ​ឆ្លើយថា «​ទេ​» នៅពេលដែល​លោក​ចង់​រួមភេទ​។​
 
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ លោក Ghasi Ram បាន​ទៅផ្ទះ​ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង​។ ជាមួយនឹង​ការខឹង​សម្បារ​ផងដែរ​នោះ គាត់​បាន​រត់​ទៅយក​កាំបិត​ក្នុង​ផ្ទះបាយ ហើយ​យកមក​កាត់​លិង្គ​របស់ខ្លួន​ដាច់​ភ្លាម​មួយ​រំពេច​។ លោក Ghasi Ram បាន​ដួល ហើយ​អ្នកស្រី Manjhri បាន​ហៅ​អ្នកជិតខាង​ដើម្បី​យកប្តី​របស់ខ្លួន​ទៅ​ពេទ្យ​សម្រាប់​ការសង្គ្រោះ​បឋម​។ 
 
​បុរស​ដែល​ដាច់ចិត្ត​កាត់​ប្រដាប់ភេទ​ខ្លួន​រូបនេះ បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ទាំង​មួម៉ៅ​ថា​៖ «​យើង​មិនដែល​រួមភេទ​គ្នា​សោះ​អស់​រយៈពេល​ពី​១០​ទៅ​១២​ឆ្នាំ​មកហើយ​។ គាត់​ប្រហែលជា​មិន​ស្រឡាញ់​ខ្ញុំ​ឡើយ​។ គាត់​មិនដែល​អង្គុយ​ក្បែរ​ខ្ញុំ ហើយ​តែងតែ​បដិសេធ​រាល់​សំណូមពរ​របស់ខ្ញុំ​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រី Manjhri បាន​បញ្ជាក់ថា​៖ «​ស្វាមី​របស់ខ្ញុំ ចូល​ផ្ទះ​ក្នុងស្ថានភាព​ស្រវឹង​ជា​រៀងរាល់​យប់ គាត់​មិនដែល​ស្តាប់​ខ្ញុំ​ឡើយ​។ ខ្ញុំ​បដិសេធ​គាត់​ពីព្រោះ​គាត់​តែងតែ​ស្រវឹងខួប ហើយ​ខ្ញុំ​ខឹង​គាត់​ខ្លាំងណាស់​»​។​
 
​អ្នក​ទាំងពីរ​មានកូន​ប្រុស​២​នាក់ និង​កូនស្រី​១​នាក់​។ មនុស្ស​ជាច្រើន​ទទួលស្គាល់ថា លោក Ghasi តែងតែមាន​អារម្មណ៍​តប់​ប្រ​ម៉​ល់ និង​ច្របូកច្របល់​ដោយសារតែ​ការបដិសេធ​របស់​ភរិយា ប៉ុន្តែ​មិនមាន​អ្នកណា​គាំទ្រ​ការសម្រេចចិត្ត​ដ៏​ល្ងង់ខ្លៅ​របស់គាត់​នោះឡើយ ពីព្រោះ​ការធ្វើ​បែបនេះ បានបញ្ចប់​ឱកាស​ផ្លូវភេទ​របស់គាត់​អស់​មួយជីវិត​៕
 

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com