អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល រៃអង្គាស​ថវិកា​សប្បុរ​ស​ធម៌​ជា​លើក​ទី​៣ ជូន​ដល់​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា
10, Dec 2016 , 10:46 am        
រូបភាព
ដោយ:
​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ដែលជា​សាលា​អន្តរជាតិ​ហ្វ្រេ​ន​ឆាយ​មកពី​ប្រទេស កាណាដា បន្ថែម​ពីលើ​គុណភាព​អប់រំ​ស្តង់ដា​អន្តរជាតិ​ដែលមាន​គុណភាព​ខ្ពស់ សាលា​ក៏បាន​ជួយ ជំរុញ​លើកទឹកចិត្ត​សិស្ស​ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា​និង​មាន​សាមគ្គីភាព​គ្នា​។ ដោយ​ទទួលបាន​ពត៌មាន​ថា មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​នៅតែ​បន្ត​ជួបប្រទះ​នូវ​កង្វះខាត​ថវិកា​សម្រាប់​ការព្យាបាល​អ្នកជំងឺ លោក លី វី​រះ ប្រធាន​ក្រុមប្រឹក្សា ភិ​បាល របស់​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បាន ផ្តួចផ្តើម​គំនិត​រៀបចំ​កម្ម​វី​ធី​រៃអង្គាស​ថវិកា​ទឹកចិត្ត​សប្បុរសធម៌​ជា​លើក​ទី​៣ ជូន​ដល់​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា ដើម្បី​ចូលរួមចំនែក​ជួយសង្គ្រោះ​ជីវិត​កុមារ​ដែល ត្រូវការ​ការព្យាបាល​ជា​ចាំបាច់​។​
 
​កម្ម​វី​ធី​រៃអង្គាស​ថវិកា​ទឹកចិត្ត​សប្បុរសធម៌​នេះ គឺជា​ទឹកចិត្ត​សប្បុរសធម៌​ជា​លើក​ទី​៣​ហើយ ដែល​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បានរៀបចំ​ឡើង​ដោយមាន​ការគាំទ្រ​យ៉ាង​កក់ក្តៅ ពី​សំណាក់​សិស្សានុសិស្ស អាណាព្យាបាល និង​បុគ្គលិក​ទាំងអស់​របស់​សាលា​។ លើក​ទី​៣​នេះ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បាន​រៃអង្គាស​ថវិកា​ទឹកចិត្ត​សប្បុរសធម៌​ចំនួន $៧,០០០.០០ (​ប្រាំ​ពីរពាន់​ដុល្លា​អាមេរិក​) សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដើម្បី​ចូលរួមចំនែក​ជួយ​សម្រួល​ដល់​ការព្យាបាល​អ្នក​ជម្ងឺ និង​កុមារ​កម្ពុជា​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ផងដែរ​។ មកទល់នឹង​ពេលនេះ​ដែរ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បានធ្វើការ​បរិច្ចាគ ថវិកា​សរុប​ជាង $១៥,០០០.០០ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​) ជូនទៅ​ដល់​ខាង​មន្ទីរពេទ្យ​រួចមក ហើយ​។​
 


​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល​បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី ដើមខែ​មករា​ឆ្នាំ​២០១៤​មក​ម្លេះ​។ ថ្មីៗ​នេះ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ទើបតែ​បើកសម្ពោធ​សាខា បឋមសិក្សា​ថ្មី​ដ៏​ធំ ដោយ​កម្មវិធី​សម្ពោធ​នេះ ត្រូវបាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​បំផុត ដែលមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម បណ្ឌិត ហង្ស ជួនណា​រ៉ុ​ន រ​ដ្ធ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Francis Hout ​ប្រធានការិយាល័យ និង អគ្គ​កុងស៊ុល នៃ​ស្ថានទូត​កាណាដា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក Nesmith Chincuanco នាយក​ប្រតិបត្តិ Learning Jungle ប្រទេស Canada លោក David Sok Dara Marshall ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សភាពាណិជ្ជកម្ម​កាណាដា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អាណាព្យាបាល​សិស្ស យ៉ាងច្រើន​កុះករ​។ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល មាន​២​សាខា ដែល​សាខា​ទី​១​ស្ថិតនៅ ផ្លូវ​លេខ​៣៣៧ ខណ្ឌទួលគោក នឹង​សាខា​ទី​២ ស្ថិតនៅ​ផ្លូវ​លេខ​៥៩៨ ខណ្ឌ​ឬ​ស្សី​កែវ ដែល​ផ្តល់ជូន​នូវ​សេវា​អប់រំ​ស្តង់ដា​អន្តរជាតិ​ចាប់ពី​ថ្នាក់​មតេយ្យ​រហូតដល់​ថ្នាក់​ទី​៦​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 






© រក្សាសិទ្ធិដោយ thmeythmey.com