ជាតិ
សង្គមជាតិ
× សៀមរាប៖ ស្ទឹងសៀមរាប ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរនោះ ត្រូវបានគោកស្ទើរគ្មានសល់ទឹកឡើយ។ អាជ្ញាធរបានបង្ហូរទឹកស្ទឹងសៀមរាបចេញ ដោយសារមានការដ្ឋានសាងសង់ស្ពានចំនួន៣កន្លែង ឆ្លងកាត់ស្ទឹងមួយនេះ។
ស្ពានថ្មឆ្លងកាត់ស្ទឹងសៀមរាបចំនួន៣ទៀត នឹងត្រូវសាង់សង់រួចរាល់នៅមុនព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ខាងមុខនេះ។ ដើម្បីឲ្យទាន់ព្រឹត្តិការណ៍នេះ ក្រុមការងារសាងសង់ស្ពានរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងមមាញឹក ក្នុងនោះអាជ្ញាធរបានបង្ហូរទឹកចេញពីស្ទឹងស្ទើរអស់ផងដែរ ដើម្បីសម្រួលដល់ការដ្ឋានមួយនេះ។
ស្ពានថ្មទាំង៣ទីតាំង ដែលកំពុងសាងសង់នោះ គឺជាទីមួយស្ពានថ្មថ្មីមុខព្រះរាជដំណាក់ ដែលត្រូវរៀបចំជាស្ពានភ្លោះឆ្លងទៅមក ទីពីរស្ពានថ្មមុខវត្តពោធិ៍លង្កា (ពីមុនជាស្ពានដែក) និងទីបីរ ស្ពានថ្មនៅវត្តឥន្ទកោសា ដែលពីមុនជាស្ពានដែកដូចគ្នា។ ស្ពានទាំង៣នេះ គឺចាយថវិកាដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបានបើកការដ្ឋានសាងសង់ដោយរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល កាលពីខែកញ្ញាកន្លងទៅ៕
សូមទស្សនាពីទិដ្ឋភាពខ្លះនៃស្ទឹងសៀមរាប ពេលគ្មានទឹកដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com