ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
តានៃ ប្រាសាទដែលពោរពេញដោយភាពស្ងប់ស្ងាត់ និងទាក់ទាញ
10, Dec 2016 ,
6:00 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ប្រាសាទតានៃ គឺជាប្រាសាទមួយស្ថិតនៅក្នុងព្រៃ ចូលតាមច្រកផ្លូវលំមួយខាងកើតប្រាសាទតាកែវ ឆ្ពោះទីខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។
ទិដ្ឋភាពទូទៅនៃប្រាសាទតានៃ គឺមានភាពស្ងប់ស្ងាត់ល្អ ខុសពីប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ប្រាសាទតានៃ ពុំទាន់មានការជួសជុលជាដុំកំភួននោះទេ គឺផ្នែកជាច្រើនត្រូវបានដួលរំលំ តែគេនៅរក្សាព័ត៌មានផ្សេងរបស់ប្រាសាទនេះបានយ៉ាងល្អ។
យោងតាមឯកសារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កាលពីឆ្នាំ១៩៩៩ គេបានជ្រើសរើសប្រាសាទតានៃ សម្រាប់ធ្វើមជ្ឈមណ្ឌលស្តីពីការថែរក្សា ជួសជុលស្តារឡើងវិញ និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ផងដែរ។
សូមទស្សនារូបភាពមួយចំនួន នៃប្រាសាទតានៃដូចតទៅ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រាសាទតានៃ
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម