ពីនេះ ពីនោះ
សិទ្ធិ​ពលរដ្ឋ​ហាមឃាត់​មិន​ជាប់​
10, Dec 2016 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ពំនោល​

​គ្រប់រូប​កើត​ក្នុង​លោកា​ ​ទោះ​សាសន៍​ណា​ ​គេ​ថា​មាន​សិទ្ធិ​ដូចគ្នា​។​
​រស់រាន​មានការ​ការពា​រ​ ​មាន​សិទ្ធិ​ទាមទារ​ ​ទោះជា​មាន​ក្រស​ខ្មៅ​។​
​មាន​សិទ្ធិ​រួច​ពី​ភាព​ខ្លៅ​ ​សិទ្ធិ​នេះ​សំដៅ​ ​គេ​ហៅថា​សិទ្ធ​អប់រំ​។​
​សិទ្ធិ​ចូលរួម​ក្នុងសង្គម​ ​រកស៊ី​តូចធំ​ ​ជួបជុំ​ចងក្រង​ជា​ក្រុម​។​
​ថែមទាំង​សិទ្ធិ​ប្រមូលផ្តុំ​ ​បង្កើត​បក្ស​ក្រុម​ ​សិទ្ធិ​ផ្តុំ​ធ្វើ​នយោបាយ​។​
​មាន​សិទ្ធិ​ដើរហើរ​ជិត​ឆ្ងាយ​ ​អាច​លំហែរ​កាយ​ ​សប្បាយ​ទៅតាម​ច្បាប់​ចែង​។​
​មាន​សិទ្ធិ​មាន​ទីកន្លែង​ ​សង់ផ្ទះ​សម្បែង​ ​ចាត់ចែង​តាំង​លំនៅដ្ឋាន​។​
​សម្តែង​សិល្បៈ​ក៏បាន​ ​អប់រំ​គ្រប់​ប្រាណ​ ​ថែម​បាន​ទាំង​សិទ្ធិ​បោះឆ្នោត​។​
​បាត់​សិទ្ធិ​មួយណា​ក៏​ចោទ​ ​កើតរឿង​ក្រេវក្រោធ​ ​ពិសោធ​ធ្លាប់មាន​ច្រើន​ហើយ​។​
​ទាមទារ​តាមផ្លូវ​មិន​ស្បើយ​ ​មិន​ខ្លាច​ក្ស័យ​ឡើយ​ ​ជួប​ហើយ​ស្រុក​យើង​ស្រុក​គេ​។​
​រឿងនេះ​មិនមែន​លេង​ទេ​ ​មុន​បិទ​សិទ្ធិ​គេ​ ​រដ្ឋ​រេ​រិះគិត​ឲ្យ​ដល់​៕​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!​

© រក្សាសិទ្ធិដោយ thmeythmey.com