លោក A Hai មគ្គទេសក៍ទេសចរប្រចាំកោះហៃណាន បានឲ្យដឹងថា ទីក្រុងសានយ៉ា មានការអភិវឌ្ឍខ្លាំងចាប់តាំងពីទសវត្សរ៍ទី ៨០ ដោយសាររដ្ឋាភិបាលចិនបានកំណត់ទីក្រុងនេះ ជាគោលដៅទេសចរណ៍គ្មានផ្សែងជាប់មាត់សមុទ្រចិន។
តាមលោក A Hai ទេសចរចិនភាគខាងជើង តែងហោះមកលម្ហែកាយក្នុងតំបន់ដែលមានសេវាកម្មបដិសណ្ឋារកិច្ច ម្ហូបអាហារ និងកន្លែងស្នាក់នៅស្តង់ដារអន្តរជាតិជូនទេសចរ នារដូវត្រជាក់។